ទំហំវិនិយោគរបស់ចិនចំពោះបរទេសបានជាប់ចំណាត់ថ្នាក់កំពូលទាំងបីនៅលើពិភពលោករយៈពេល ៩ ឆ្នាំជាប់ៗគ្នា

CRI, January 23, 2026
Size:

អ្នកសារព័ត៌មានបានទទួលដំណឹងពីក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា ទំហំវិនិយោគដោយផ្ទាល់មិនមែនប្រភេទហិរញ្ញវត្ថុរបស់ប្រទេសចិនចំពោះបរទេសក្នុងឆ្នាំ ២០២៥ មានចំនួន ១៤៥,៦៦ ប៊ីលានដុល្លារអាមេរិក ហើយទំហំវិនិយោគរបស់ចិនចំពោះបរទេសបានជាប់ចំណាត់ថ្នាក់កំពូលទាំងបីនៅលើពិភពលោករយៈពេល ៩ ឆ្នាំជាប់ៗគ្នា។

តាមការធ្វើបទបង្ហាញឱ្យដឹងថា ទំហំកិច្ចព្រមព្រៀងវិស្វកម្មម៉ៅការថ្មីដែលប្រទេសចិនចុះហត្ថលេខាជាមួយបរទេសមានចំនួន ២៨៩, ប៊ីលានដុល្លារអាមេរិក ដែលបានកើនឡើង ,២% បើធៀបនឹងឆ្នាំ ២០២៤។ គុណភាពនិងប្រសិទ្ធភាពនៃជំនួយរបស់ចិន-ចំពោះបរទេសត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ដែលបានរួមចំណែកប្រកបដោយប្រសិទ្ធភាពចំពោះការរួមគ្នាកសាង"ខ្សែក្រវាត់ និងផ្លូវ" ប្រកបដោយគុណភាពខ្ពស់៕