ធនាគារពិភពលោកបានចេញរបាយការណ៍ថ្មីបំផុតស្តីពី«ចក្ខុវិស័យសេដ្ឋកិច្ចសកល»នៅថ្ងៃទី១៣ខែមករាដោយដំឡើងការព្យាករណ៍កំណើនសេដ្ឋកិច្ចសកលដល់២,៦% ដែលកើតឡើង ០,២%បើប្រៀបធៀបនឹងការព្យាករណ៍នៅខែមិថុនាឆ្នាំ២០២៥។
របាយការណ៍បានគូសបញ្ជាក់ថា ថ្វីត្បិតតែប្រឈមមុខនឹងការឡើងកម្តៅនៃស្ថានការណ៍តានតឹងផ្នែកពាណិជ្ជកម្មនិងភាពមិនប្រាកដប្រជាខាងគោលនយោបាយក៏ដោយ ក៏ប៉ុន្តែសេដ្ឋកិច្ចសកលក្នុងរយៈពេល១ឆ្នាំកន្លងទៅនៅតែបានបង្ហាញពីភាពធន់ក្រោមឥទ្ធិពលនៃកត្តាដូចជាការវិនិយោគផ្នែកបញ្ញាសិប្បនិម្មិតកើនឡើងខ្លាំងជាដើម ។ ព្រមពេលជាមួយគ្នា គម្លាតនៃកម្រិតជីវភាពរស់នៅនៃសកលលោកបាននឹងកំពុងរីកធំ គម្លាតនៃកម្រិតជីវភាពដែលរីកធំពីមួយថ្ងៃទៅមួយថ្ងៃរវាងប្រទេសអ្នកមាននិងប្រទេសក្រីក្រមានភាពគួរឱ្យព្រួយបារម្ភ។ ពីឆ្នាំ២០២០ដល់ឆ្នាំ២០៣០ មានលទ្ធភាពនឹងក្លាយជារយៈពេល១០ឆ្នាំដែលពិភពលោកមានកំណើនសេដ្ឋកិច្ចទន់ខ្សោយបំផុតចាប់តាំងពីទសវត្សរ៍ទី៦០នៃសតវត្សរ៍ទី២០មក។
របាយការណ៍បានព្រមានថា ស្របនឹងពេលដែលផលប៉ះពាល់នៃគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកបានលេចចេញជាបន្តបន្ទាប់ កំណើនពាណិជ្ជកម្មសកលឆ្នាំ២០២៦នឹងមានភាពយឺតយ៉ាវ ហានិភ័យនៃការធ្លាក់ចុះកំណើនសេដ្ឋកិច្ចដែលបណ្តាលមកពីគោលនយោបាយពន្ធគយរបស់សហរដ្ឋអាមេរិកនៅតែមានដដែល៕