ថ្ងៃទី១៥ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃធនាគារប្រជាជនចិនបានថ្លែងថា ចុងខែធ្នូឆ្នាំ២០២៥ ទំហំសហហិរញ្ញប្បទានក្នុងសង្គមបានកើនឡើង៨,៣%បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៅឆ្នាំ២០២៤ ការផ្គត់ផ្គង់រូបិយវត្ថុទូទៅ(M2)បានកើនឡើង៨,៥% ខ្ពស់ជាងកំណើនផលិតផលក្នុងស្រុកសរុបយ៉ាងច្រើន ។ ឆ្នាំនេះប្រទេសនឹងនឹងដាក់ចេញគោលនយោបាយហិរញ្ញវត្ថុមួយកញ្ចក់ដើម្បីគាំទ្រសេដ្ឋកិច្ចពិតឱ្យអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
ដើម្បីជំរុញថែមមួយកម្រិតទៀតនូវការកែលម្អរចនាសម្ព័ន្ធសេដ្ឋកិច្ច ធនាគារប្រជាជនចិនបានប្រកាសថានឹងបង្កើនប្រាក់កម្ចីឥណទានចំនួន៥០ប៊ីលានយាន់ប្រាក់ចិនសម្រាប់ទ្រទ្រង់សហគ្រាសកសិកម្ម សហគ្រាសធុនតូចនិងសហគ្រាសឯកជនជាដើម ហើយផ្តោតសំខាន់លើការគាំទ្រសហគ្រាសឯកជនធុនតូចនិងមធ្យម ។ចំណែកប្រាក់កម្ចីឥណទានសម្រាប់គាំទ្រការច្នៃប្រឌិតថ្មីផ្នែកបច្ចេកទេសនិងបច្ចេកវិទ្យានិងការកែលម្អបច្ចេកទេសត្រូវបានដំឡើងពី៨០ប៊ីលានយាន់ប្រាក់ចិនឱ្យឡើងដល់១,២ទ្រីលានយាន់ប្រាក់ចិន៕