ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិនក្នុងឆ្នាំ ២០២៥ មានចំនួនលើសពី ១៤០ ទ្រីលានយាន់ប្រាក់ចិន

CRI, January 21, 2026
Size:

      ព្រឹកថ្ងៃទី ១៩ ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទកាសែត  លោក Kang Yi  ប្រធានរដ្ឋបាលជាតិស្ថិតិចិនបានថ្លែងថា ឆ្នាំ ២០២៥  សេដ្ឋកិច្ចជាតិចិនសម្រេចបានការអភិវឌ្ឍដោយធន់នឹងសម្ពាធ ដោយផ្អែកលើកម្លាំងផលិតកម្មគុណភាពថ្មី  ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ទទួលបានសមិទ្ធផលថ្មី ភារកិច្ចជាគោលដៅសំខាន់នៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចសម្រេចបានយ៉ាងគាប់ប្រសើរ «ផែនការជាតិ  ឆ្នាំទី ១៤» បានបញ្ចប់ដោយជោគជ័យ។ តាមការគណនាជាជំហានដំបូង ទំហំផលិតផលក្នុងស្រុកសរុប (GDP) ពេញមួយឆ្នាំគឺ ១៤០,១៨៧៩  ទី្រលានយាន់ប្រាក់ចិន បើគិតតាមតម្លៃថេរ  បានកើនឡើងចំនួន ៥% បើធៀបនឹងឆ្នាំ២០២៤  ក្នុងឆ្នាំ ២០២៥ ចំណូលរបស់ពលរដ្ឋបានបន្តកើនឡើង ប្រាក់ចំណូលរបស់ពលរដ្ឋនៅជនបទកើនលឿនជាងពលរដ្ឋនៅទីក្រុង