គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិនថ្លែងថា គោលដៅសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ចិនប្រចាំឆ្នាំ ២០២៥ សម្រេចបានដោយជោគជ័យ

CRI, January 21, 2026
Size:

នៅថ្ងៃទី ២០ ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ដោយអញ្ជើញលោក Wang Changlin អនុប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ចិន ដើម្បីធ្វើការអធិប្បាយនិងឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការអនុវត្តស្មារតីនៃសន្និសីទស្តីពីការងារសេដ្ឋកិច្ចនៃមជ្ឈិមចិន និងសភាពការណ៍នៃការជំរុញឱ្យមានការអនុវត្តឱ្យបានល្អនូវ"ផែនការប្រាំឆ្នាំលើកទី ១៥"ក្នុងឆ្នាំដំបូង  

លោក Wang Changlin បានថ្លែងថា នៅឆ្នាំ ២០២៥ គោលដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ចិនសម្រេចបានដោយជោគជ័យ សេដ្ឋកិច្ចដំណើរការទៅមុខប្រកបដោយស្ថិរភាព និងរំលេចពីភាពធន់បន្ថែមទៀត ហើយគោលនយោបាយកែលម្អជីវភាពរស់នៅទទួលបានការគាំទ្រពីសំណាក់ប្រជាជនកាន់តែច្រើនឡើងៗ ។ 

បច្ចុប្បន្ន អាជ្ញាធរមានសមត្ថកិច្ចកំពុងសិក្សាស្រាវជ្រាវ និងកំណត់យុទ្ធនាការដើម្បីលំនឹងឱកាសការងារ ពង្រីកសមត្ថភាព និងបង្កើនគុណភាព ក៏ដូចជារៀបចំផែនការដើម្បីបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋនៅទីក្រុង និងជនបទ ក្នុងគោលបំណងបង្កើនសមត្ថភាពប្រើប្រាស់របស់ពលរដ្ឋ និងលើកកម្ពស់ការប្រើប្រាស់។ នៅឆ្នាំនេះ ប្រទេសចិននឹងរៀបចំធ្វើសកម្មភាពដើម្បីពង្រីកសមត្ថភាព និងលើកកម្ពស់គុណភាពនៃឧស្សាហកម្មសេវាកកម្ម ព្រមនិងដាក់ចេញគោលនយោបាយចំគោលដៅមួយចំនួន។