ថ្ងៃទី១៧ខែមករា ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យារបស់ប្រទេសចិនបានកែសម្រួលនិងប្រកាសនូវ «វិធានការគ្រប់គ្រងការពូនជ្រំសហគ្រាសខ្នាតតូចនិងមធ្យមដែលមានគុណភាពល្អ »ថ្មីបំផុត ធ្វើឱ្យមានសុក្រឹតភាពនូវស្តង់ដាសន្និដ្ឋាន និងយន្តការសេវាកម្មនិងការគ្រប់គ្រងជាដើម ក្នុងន័យដើរតួនាទីកាន់តែល្អជាគំរូក្នុងការជំរុញនិងពង្រឹងនិងពង្រីកមូលដ្ឋាននិងខ្សែសង្វាក់នៃសហគ្រាសធុនតូចនិងមធ្យមដែលមានគុនភាពល្អ។
វិធានការនេះបានពង្រីកមូលដ្ឋានពូនជ្រំ ដាក់បញ្ចូលសហគ្រាសធុនតូច និងមធ្យមបែបបច្ចេកវិទ្យាទៅក្នុងក្របខណ្ឌពូនជ្រំ សហគ្រាសធុនតូចនិងមធ្យមដែលមានគុណភាពល្អនាពេលអនាគតនឹងរួមមាន សហគ្រាសធុនតូចនិងមធ្យមបែបបច្ចេកវិទ្យានិងនវានុវត្តន៍ សហគ្រាសធុនតូចនិងមធ្យមដែលមានជំនាញ ការច្នៃប្រឌិតថ្មីនិងលក្ខណៈពិសេស និងសហគ្រាស "យក្សតូច" ដែលមានជំនាញ ការច្នៃប្រឌិតថ្មីនិងលក្ខណៈពិសេស ។
តាមដំណឹងបានឱ្យដឹងថា តាំងពីការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤មក ប្រទេសចិនបានពូនជ្រំសហគ្រាស"យក្សតូច" ដែលមានជំនាញ ការច្នៃប្រឌិតថ្មីនិងលក្ខណៈពិសេសសរុបចំនួន១ម៉ឺន៧ពាន់៦រយសហគ្រាស បានជំរុញការពូនជ្រំសហគ្រាសធុនតូចនិងមធ្យមដែលមានជំនាញ ការច្នៃប្រឌិតថ្មីនិងលក្ខណៈពិសេសលើសពី១សែន៤ម៉ឺនសហគ្រាស សហគ្រាសធុនតូចនិងមធ្យមបែបបច្ចេកវិទ្យានិងនវានុវត្តន៍ចំនួនជាង៦សែនសហគ្រាស ប្រព័ន្ធពូនជ្រំសហគ្រាសធុនតូចនិងមធ្យមដែលមានគុណភាពល្អបានបង្កើតឡើងជាមូលដ្ឋាន៕