
ទិន្នន័យថ្មីបំផុតរបស់រដ្ឋបាលជាតិថាមពលចិនបានបង្ហាញថា ឆ្នាំ២០២៥ ការប្រើប្រាស់អគ្គិសនីសង្គមទាំងមូលរបស់ប្រទេសចិនមានចំនួនលើសពី១ទ្រីលានគីឡូវ៉ាត់ម៉ោងជាលើកដំបូង ។ តួលេខនេះ គឺជាតួលេខដំបូងគេបង្អស់នៅក្នុងប្រទេសតែមួយនៅទូទាំងពិភពលោក ដែលស្មើនឹងចំនួនជាងទ្វេដងនៃការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំនៃសហរដ្ឋអាមេរិក ព្រមនិងលើសពីចំនួនសរុបនៃការប្រើប្រាស់អគ្គិសនីប្រចាំឆ្នាំនៃអង្គភាពសេដ្ឋកិច្ចទាំងបួន រួមមានសហភាពអឺរ៉ុប រុស្ស៊ី ឥណ្ឌា និងជប៉ុន។
ទិន្នន័យបានបង្ហាញថា នៅឆ្នាំ ២០២៥ បរិមាណប្រើប្រាស់អគ្គិសនីសរុបរបស់សង្គមទាំងមូលនៃប្រទេសចិនមាន ១០៣៦៨២ ពាន់លានគីឡូវ៉ាត់ម៉ោង ដែលកើនឡើង ៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤។ នេះបានឆ្លុះបញ្ចាំងពីការអភិវឌ្ឍរបស់ប្រទេសចិនក្នុងនាមជាប្រទេសធំផ្នែកឧស្សាហកម្ម និងជាប្រទេសដែលមានប្រជាជនច្រើន ហើយក៏បង្ហាញពីការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនូវសមត្ថភាពនៃការធានាថាមពលរបស់ប្រទេសចិនផងដែរ។បរិមាណអគ្គិសនីចំនួន ១០ទ្រីលានគីឡូវ៉ាត់ម៉ោង ត្រូវបានរួមបញ្ចូលយ៉ាងស៊ីជម្រៅទៅក្នុងជីវភាពរស់នៅរបស់ប្រជាជននិងការធ្វើបរិវត្តកម្មបៃតង ដែលបានក្លាយជាការគាំទ្រដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៕