ប្រទេសឡានឆាង-មេគង្គនាំយកផលិតផលកសិកម្មពិសេសចូលរួមពិព័រណ៍ "ផ្សរធំ" ក្នុងតំបន់ក្វាងស៊ី

lmcchina.org, January 20, 2026
Size:

 

កាលពីថ្ងៃទី ១៦ ខែមករា ព្រឹត្តិការណ៍ "ដំណើរតាមផ្លូវសូត្រឌីជីថលឆ្លាតវៃ៖ ពិព័រណ៍ផលិតផលកសិកម្មឡានឆាង-មេគង្គ (ក្វាងស៊ី)" បានបើកសម្ពោធនៅក្រុងឆុងជួ។ ក្រុមហ៊ុនពាណិជ្ជកម្មកសិកម្មមកពីប្រទេសទន្លេឡានទន្លេឆាង-មេគង្គ ព្រមទាំងប្រទេសម៉ាឡេស៊ី និងប្រ៊ុយណេ បាននាំយកផលិតផលកសិកម្មពិសេសរបស់ខ្លួនដើម្បីចូលរួមការតាំងពិព័រណ៍ក្នុង "ផ្សារធំ" និងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មឆ្លាតវៃ។

អង្ករកម្ពុជា ផ្លែណាត់វៀតណាម កាហ្វេឡាវ តែមីយ៉ាន់ម៉ា និងដំណាប់ផ្លែឈើថៃ ត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះ។ សហគ្រាសកសិកម្មមកពីតំបន់ក្វាងស៊ី ខេត្តក្វាងតុង និងយូណាននៃប្រទេសចិន ក៏បាននាំយកផលិតផលកសិកម្ម និងផលិតផលកែច្នៃជាច្រើនដែលមានគុណភាពខ្ពស់ ដោយគ្របដណ្តប់លើការដាំដុះ ការចិញ្ចឹមសត្វ និងការនេសាទ។

ការដឹកជញ្ជូនទៅមកនៃផលិតផលកសិកម្មរវាងប្រទេសចិន និងប្រទេសទន្លេឡានឆាង-មេគង្គផ្សេងៗទៀត គឺជាគំរូដែលមានលក្ខណៈតំណាងមួយសម្រាប់ការធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគី។ លោក ម៉ា ជឺកាង អនុប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរជាតិនៃក្រសួងកសិកម្ម និងជនបទចិន បានថ្លែងថា តំបន់ទន្លេឡានឆាង-មេគង្គគឺជាដៃគូពាណិជ្ជកម្មកសិកម្មដ៏សំខាន់ និងជាតំបន់សំខាន់សម្រាប់ការធ្វើវិនិយោគផ្នែកកសិកម្មនៅបរទេសរបស់ប្រទេសចិន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈមណ្ឌលនេះបានពង្រឹងកិច្ចសហប្រតិបត្តិការកសិកម្ម ឡានឆាង-មេគង្គ តាមរយៈការចែករំលែកការស្រាវជ្រាវគោលនយោបាយ ការអនុវត្តគម្រោងសាកល្បងបច្ចេកទេស ការកសាងវេទិកាតាំងពិព័រណ៍ និងការផ្លាស់ប្តូរ និងបណ្តុះបណ្តាលធនធានមនុស្សជាដើម។ លោកសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងអាចជំរុញផលិតផលកសិកម្មពិសេស ឡានឆាង-មេគង្គ កាន់តែច្រើនឱ្យដើរឆ្ពោះទៅកាន់ទីផ្សារកាន់តែទូលំទូលាយ តាមរយៈបច្ចេកវិទ្យាឌីជីថល។