ធនាគារអភិវឌ្ឍន៍ជាតិចិនបានទម្លាក់ថវិកាចំនួនជាង២៩០ប៊ីលានយាន់ប្រាក់ចិនដើម្បីគាំទ្រដល់ការរួមគ្នាកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”ក្នុងឆ្នាំ២០២៥

CRI, January 19, 2026
Size:

  តាមដំណឹងរបស់ធនាគាអភិវឌ្ឍន៍ជាតិចិនបានឱ្យដឹងថា ក្នុងឆ្នាំ២០២៥កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍ជាតិចិនបានទម្លាក់ថវិកាចំនួនជាង២៩០ប៊ីលានយាន់ប្រាក់ចិន ដើម្បីបម្រើដល់ការរួមគ្នាកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ”ប្រកបដោយគុណភាពខ្ពស់។

  ដំណឹងនេះបានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជាតិចិនបានផ្តោតសំខាន់លើវិស័យសំខាន់ៗមួយចំនួនដូចជា ហេដ្ឋារចនាសម្ព័ន្ធ កិច្ចសហប្រតិបត្តិការឧស្សាហកម្មអន្តជាតិ ការប្រាស្រ័យទាក់ទងគ្នាខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម និងសហប្រតិបត្តិការផ្នែកហិរញ្ញវត្ថុជាដើម  ហើយក៏បានជំរុញឱ្យផលិតផលនិងសេវាកម្មផ្នែកហិរញ្ញវត្ថុដើរតួនាទីយ៉ាងល្អដូចជា ការផ្តល់ហិរញ្ញប្បទានដោយប្រាក់យាន់ចិន ឥណទានគម្រោងពិសេសសម្រាប់ការរួមគ្នាកសាងគំនិតផ្តួចផ្តើម“ខ្សែក្រវាត់និងផ្លូវ” និងការធ្វើឱ្យកូតាពាណិជ្ជកម្មជាមួយបរទេសមានស្ថិរភាពជាដើម ដើម្បីសម្របសម្រួលនិងគាំទ្រដល់គម្រោងសំខាន់ៗ និងគម្រោងទាក់ទិននឹងជីវភាពរស់នៅនៃប្រជាជន ៕