ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា៖ កុំឆាប់ជឿទុកចិត្តលើអ្នកដទៃ កុំចាញ់បោកការល្បួងថាមាន "ប្រាក់ខែខ្ពស់" កុំលួចឆ្លងដែនចូលកម្ពុជា

CRI, January 15, 2026
Size:

ថ្ងៃទី១២ខែមករា ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសដើម្បីក្រើនរំលឹកខាងកុងស៊ុលឱ្យដឹងថា ស្ថានទូតចិនប្រចាំនៅកម្ពុជាយកចិត្តទុកដាក់ខ្ពស់លើការការពារសុវត្ថិភាព សិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋចិននៅកម្ពុជា បន្តជំរុញការបង្ក្រាបយ៉ាងម៉ឺងម៉ាត់ចំពោះបទក្រិដ្ឋគ្រប់ប្រភេទដែលសំដៅចមពោះប្រជាពលរដ្ឋចិន។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ភាគីប៉ូលិសកម្ពុជាបានបំបែកសំណុំរឿងចាប់ជំរិតនិងឃុំខ្លួនពលរដ្ឋចិនដោយខុសច្បាប់ចំនួនពីរករណីដោយឡែកនៅក្រុងភ្នំពេញនិងខេត្តត្បូងឃ្មុំ បានរំដោះប្រជាពលរដ្ឋចិនដែលជាជនរងគ្រោះចំនួន១០នាក់ដោយជោគជ័យ និងបានចាប់ខ្លួនជនជាប់សង្ស័យសញ្ជាតិចិនចំនួន៨នាក់។