ថ្ងៃទី១២ ខែមករា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន ដើម្បីជូនដំណឹងអំពីការរៀបចំការប្រកួតកីឡាលើឆ្នេរខ្សាច់អាស៊ីលើកទី៦ ។ ការប្រកួតកីឡាលើកនេះមានវិញ្ញាសាធំៗចំនួន ១៤ ចែកជា ១៥ ប្រភេទនិងវិញ្ញាសាតូចៗចំនួន ៦៣ ដែលបូករួមទាំងវិញ្ញាសាធម្មតានៃការប្រកួតកីឡាអូឡាំពិក និងកីឡាអាស៊ី ដូចជាហែលទឹក និងទូកក្ដោងជាដើម ក៏មានវិញ្ញាសាថ្មីៗដូចជា Teqball និង Kabaddiជាដើម។ គណៈប្រតិភូកីឡាចិនត្រូវបានគេរំពឹងថានឹងចាត់បញ្ជូនអត្តពលិកចំនួន ១៩០ នាក់ទៅចូលរួមការប្រកួតប្រជែងក្នុងវិញ្ញាសាកីឡាធំៗចំនួន ១៣ ដែលត្រូវចែកជាវិញ្ញាសាតូចៗចំនួន ៦១ លើកលែងតែ Kabaddi៕