របាយការណ៍នៃអង្គការសហប្រជាជាតិព្យាករណ៍ថា សេដ្ឋកិច្ចសកលនៅឆ្នាំ២០២៦ នឹងកើនឡើង២,៧ភាគរយ

CRI, January 14, 2026
Size:

ថ្ងៃទី៨ ខែមករា អង្គការសហប្រជាជាតិបានចេញផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ និងទស្សនវិស័យសេដ្ឋកិច្ចសកលឆ្នាំ២០២៦ ដោយបានព្យាករណ៍ថា សេដ្ឋកិច្ចសកលនៅឆ្នាំ២០២៦ នឹងកើនឡើង២,៧ភាគរយ ទាបជាងការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ ដែលជា២,៨ភាគរយ ។ 

របាយការណ៍នេះបានលើកឡើងថា ពិតមែនតែនៅឆ្នាំ២០២៥ អាមេរិកបានដំឡើងពន្ធគយយ៉ាងខ្លាំង ប៉ុន្តែដោយទទួលបានការទ្រទ្រង់លើវិស័យចំណាយការប្រើប្រាស់ដ៏នឹងនរ និងការធ្លាក់ចុះនៃអតិផរណា ដូច្នេះ សេដ្ឋកិច្ចសកលបានលេចចេញភាពធន់ហួសពីការប៉ាន់ប្រមាណ ហើយរក្សាបាននូវនិន្នាការកើនឡើង ។ ប៉ុន្តែ ភាពទន់ខ្សោយក្នុងស្រទាប់ជ្រៅនៅតែបន្តមាន។ ការបណ្តាក់ទុនមានភាពអន់ថយជាបន្តបន្ទាប់ និងទំហំថវិកាមានកម្រិត ប្រការទាំងនេះបាននិងកំពុងជះឥទ្ធិពលអវិជ្ជមានដល់សកម្មភាពសេដ្ឋកិច្ច ព្រមទាំងបណ្តាលឱ្យសេដ្ឋកិច្ចសកលមានហានិភ័យកាន់តែច្រើនដែលនឹងធ្លាក់ក្នុងសភាពកំណើនទាប។ 

របាយការណ៍បានព្យាករណ៍ថា ដោយរងឥទ្ធិពលពីទីផ្សារពលកម្មមានភាពអន់ថយនិងរឹតត្បិតកម្លាំងចលករកំណើន ល្បឿនកំណើនសេដ្ឋកិច្ចអាមេរិកនៅឆ្នាំ២០២៦ នឹងរក្សានៅប្រហែល២ភាគរយ។ នៅឆ្នាំ២០២៦ កំណើនសេដ្ឋកិច្ចនៅតំបន់អាស៊ីបូព៌ានឹងកើនឡើង៤,៤ភាគរយ តំបន់អាស៊ីខាងត្បូងនឹងកើនឡើង៥,៦ភាគរយ តំបន់អាហ្វ្រិកនឹងកើនឡើង៤ភាគរយ តំបន់អាមេរិកឡាទីននិងការាបៀននឹងកើនឡើង២,៣ភាគរយ សហគមន៍រដ្ឋឯករាជ្យនិងប្រទេសហ៊្សកហ្ស៊ីកើនឡើង២,១ភាគរយ៕