ប្រទេសចិនចេញផ្សាយ《របាយការណ៍ស្តីពីវឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវនិងប្រើប្រាស់តាមបែបវិទ្យាសាស្ត្រនូវស្ថានីយអវកាសរបស់ចិន》ប្រចាំឆ្នាំ២០២៥

CRI, January 14, 2026
Size:

កាលពីថ្ងៃទី៨ខែមករា ការិយាល័យកម្មវិធីយានអវកាសផ្ទុកមនុស្សរបស់ចិនបានចេញផ្សាយជាសាធារណៈនូវរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការសិក្សាស្រាវជ្រាវនិងប្រើប្រាស់តាមបែបវិទ្យាសាស្ត្រនូវស្ថានីយអវកាសរបស់ចិនប្រចាំឆ្នាំ២០២៥ 

របាយការណ៍នេះបានលើកឡើងថា ចាប់ពីកម្មវិធីយានអវកាសផ្ទុកមនុស្សរបស់ចិនចូលក្នុងដំណាក់កាលប្រើប្រាស់និងអភិវឌ្ឍន៍ស្ថានីយអវកាសមក បានរៀបចំចាត់ចែងឱ្យសម្រេចបានការហោះហើរដោយផ្ទុកមនុស្សចំនួន៦លើក ការផ្គត់ផ្គង់សម្ភារៈភស្តុភារចំនួន៤លើកនិងបញ្ចប់បេសកកម្មយានអវកាសវិលត្រឡប់មកវិញចំនួន៥លើក ព្រមទាំងអនុវត្តដោយជោគជ័យជាលើកដំបូងនូវការបាញ់បង្ហោះយានអវកាសជាបន្ទាន់  ក្រុមអវកាសយានិកចំនួន៦ក្រុមសរុបអវកាសយានិកចំនួន១៨នាក់បានស្នាក់នៅរយៈពេលយូរក្នុងលំហអវកាស អវកាសយានិកបានចេញបំពេញភារកិច្ចនៅក្រៅបន្ទប់យានអវកាសសរុបចំនួន១៣លើក ដែលបំបែកកំណត់ត្រាពិភពលោកអំពីរយៈពេលដែលអវកាសយានិកចេញបំពេញភារកិច្ចនៅក្រៅបន្ទប់យានអវកាសយូរបំផុត 

បច្ចុប្បន្ននេះ ស្ថានីយអវកាសចិនបានដំណើរការដោយនឹងនរក្នុងគន្លងតារាវិថី កម្មវិធីវិទ្យាសាស្ត្រលំហអវកាសនិងការធ្វើតេស្តនៃការប្រើប្រាស់បច្ចេកវិទ្យាបានដំណើរការយ៉ាងរលូន ដោយទទួលបានសមិទ្ធផលជាច្រើន ពោលគឺផ្លែផ្កាជាលក្ខណៈឈានមុខនិងលក្ខណៈច្នៃប្រឌិតថ្មី