ពេលថ្មីៗកន្លងទៅនេះ អ្នកសារព័ត៌មានបានទទួលដំណឹងថា ក្រសួង-ស្ថាប័នចំនួន៨របស់ចិនដូចជា ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន ការិយាល័យគណៈកម្មការសន្តិសុខសាយប័រនិងបច្ចេកវិទ្យាព័ត៌មានមជ្ឈិមនិងគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនជាដើមបានរួមគ្នាបោះពុម្ពផ្សាយ《សេចក្តីណែនាំអំពីការអនុវត្តប្រតិបត្តិការពិសេសនៃ “បញ្ញាសិប្បនិម្មិត+ផលិតកម្ម”》ដោយលើកឡើងថា ដល់ឆ្នាំ២០២៧ បច្ចេកវិទ្យាគន្លឹះនៃបញ្ញាសិប្បនិម្មិតរបស់ចិនអាចសម្រេចបាននូវការផ្គត់ផ្គង់ដែលអាចទុកចិត្តបាន ហើយទ្រង់ទ្រាយឧស្សាហកម្មនិងកម្រិតកម្លាំងចលករស្ថិតនៅជួរមុខលើពិភពលោក ។
សេចក្តីណែនាំនេះមានគោលដៅពន្លឿនការជំរុញការប្រើប្រាស់បច្ចេកវិទ្យានៃបញ្ញាសិប្បនិម្មិតក្នុងវិស័យឧស្សាហកម្មកម្មន្តសាល បង្កើតកម្លាំងផលិតកម្មគុណភាពថ្មី ដើម្បីជំរុញឧស្សាហូបនីយកម្មថ្មីដោយគ្រប់ជ្រុងជ្រោយ ស៊ីជម្រៅនិងកម្រិតខ្ពស់ ។
សេចក្តីណែនាំនេះបានលើកឡើងថា ដល់ឆ្នាំ២០២៧ នឹងជំរុញឱ្យម៉ូដែលធំដែលប្រើប្រាស់ជាទូទៅចំនួនពី៣ដល់៥ឱ្យទទួលបានការប្រើប្រាស់យ៉ាងស៊ីជម្រៅក្នុងវិស័យឧស្សាហកម្មកម្មន្តសាល ដើម្បីបង្កើតជាម៉ូដែលធំនៃមុខរបរដែលប្រកបដោយលក្ខណៈពិសេសនិងគ្របដណ្តប់លើគ្រប់វិស័យ ក៏ដូចជាលើកកម្ពស់សមត្ថភាពអភិបាលកិច្ចខាងសន្តិសុខ ដើម្បីរួមចំណែកជាផែនការចិនចំពោះការអភិវឌ្ឍនៃបញ្ញាសិប្បនិម្មិត ៕