ពេលថ្មីៗកន្លងទៅនេះ របាយការណ៍សិក្សាស្រាវជ្រាវនៃស្ថាប័នហិរញ្ញវត្ថុអឺរ៉ុបជាច្រើនបានលើកឡើងថា ចិនបានបង្ហាញពីភាពធន់ដ៏ខ្លាំងក្លាបង្គួរក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ៗនៅលើពិភពលោក ។ ទាក់ទងអំពីករណីនេះ លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី៧ខែមករាថា ចិននឹងបន្តចែករំលែកការអភិវឌ្ឍនិងវិបុលភាពជាមួយប្រទេសនានាតាមរយៈការបើកទូលាយ ។
លោកស្រី Mao Ning បានថ្លែងថា ចិនបានជំរុញការបើកទូលាយចំពោះអន្តរជាតិដោយកម្រិតខ្ពស់ជាបន្តបន្ទាប់ បានក្លាយជាដៃគូពាណិជ្ជកម្មសំខាន់របស់ប្រទេសនិងតំបន់ចំនួនជាង១៥០ អត្រារួមចំណែកនៃសេដ្ឋកិច្ចចិនចំពោះកំណើនសេដ្ឋកិច្ចពិភពលោកបានរក្សាក្នុងចន្លោះ៣០ភាគរយជាច្រើនឆ្នាំជាប់ៗគ្នាដែលបានបំពេញបន្ថែមកម្លាំងចលករសម្រាប់ការអភិវឌ្ឍសកល ។ ចិននិងបន្តចែករំលែកការអភិវឌ្ឍនិងវិបុលភាពជាមួយប្រទេសនានាតាមរយៈការបើកទូលាយ ៕