ក្នុងរយៈពេលជាងមួយទសវត្សរ៍បន្ទាប់ពីការចាប់ផ្តើមនៃកិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ មក តំបន់ក្វាងស៊ីបានប្រើប្រាស់វិស័យកសិកម្មជាចំណងតភ្ជាប់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការចែករំលែកបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រជាមួយប្រទេសវៀតណាម ឡាវ កម្ពុជា និងប្រទេសពាក់ព័ន្ធផ្សេងៗទៀត ដោយបានបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍អំពីកិច្ចសហប្រតិបត្តិការកសិកម្ម ឈ្នះ-ឈ្នះ ដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងបាននាំមកនូវសមិទ្ធផលប្រកបដោយផ្លែផ្កាដល់ប្រជាជនក្នុងតំបន់។
ក្នុងអំឡុងពេលពីខែមករាដល់ខែវិច្ឆិកា ឆ្នាំ ២០២៥ ពាណិជ្ជកម្មនាំចូល និងនាំចេញផលិតផលកសិកម្មរបស់តំបន់ក្វាងស៊ីជាមួយប្រទេសឡាវបានកើនឡើង ៤៦,៧៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ហើយពាណិជ្ជកម្មនាំចូល និងនាំចេញផលិតផលកសិកម្មជាមួយប្រទេសវៀតណាមបានឈានដល់ ១៦,៧៩៤ ពាន់លានយាន់ ដែលបានកើនឡើង ៤៨% ក្នុងរយៈពេល ៥ ឆ្នាំ។ ផ្លែឈើត្រូពិចរបស់ប្រទេសវៀតណាមដូចជា ផ្លែធូរេន និងស្រកានាគជាដើម ត្រូវបានដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពតាមរយៈច្រកអន្តរជាតិមិត្តភាព ក្វាងស៊ី ដែលសម្រេចបាននូវ "ការប្រមូលផលនៅប្រភពដើម ហើយត្រូវបានដឹកជញ្ជូនទៅដល់ក្វាងស៊ីនៅថ្ងៃបន្ទាប់"។ នៅឆ្នាំ២០២៥ ពាណិជ្ជកម្មនាំចូល និងនាំចេញផលិតផលកសិកម្មរបស់ក្វាងស៊ីជាមួយប្រទេសកម្ពុជាបានកើនឡើង ៣ ដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៤ ហើយផ្លែចេក មៀន និងផ្លែឈើមួយចំនួនទៀតរបស់កម្ពុជាអាចធ្វើដំណើរយ៉ាងវែងឆ្ងាយដកដល់ប្រទេសចិន និងក្លាយជា "អាហារជាប្រចាំ" នៅលើតុបាយរបស់ប្រជាជនចិន។
សព្វថ្ងៃនេះ តំបន់ក្វាងស៊ីបានបង្កើតតំបន់គំរូអំពីកិច្ចសហប្រតិបត្តិការកសិកម្ម និងស្ថានីយសាកល្បងពូជដំណាំល្អជាច្រើននៅក្នុងប្រទេសទន្លេមេគង្គ ដោយបានផ្សព្វផ្សាយពីពូជដំណាំសមស្របជាង ២២០ មុខទៅកាន់ប្រទេសឡាវ និងកម្ពុជា ដែលមានទំហំដាំដុះរាប់ពាន់ហិកតាសម្រាប់ធ្វើការបទបង្ហាញ និងផ្សព្វផ្សាយ។

រូបថតរបស់សិក្ខាកម្មដែលចូលរួមវគ្គបណ្តុះបណ្តាលជំនាញឧស្សាហកម្មបន្លែនៃគម្រោងកាត់បន្ថយភាពក្រីក្រអំពីកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាកសិកម្មទំនើប ក្វាងស៊ី-កម្ពុជា

ស្ថានីយសាកល្បងពូជដំណាំល្អ ចិន (ក្វាងស៊ី)-ឡាវ ផ្សព្វផ្សាយពីបច្ចេកវិទ្យាបង្កើនទិន្នផលស្រូវបៃតងនៅក្នុងប្រទេសឡាវ