វិទ្យាស្ថានស្រាវជ្រាវវិស័យទេសចរណ៍របស់ចិនចេញផ្សាយរបាយការណ៍ថា តាមការប៉ាន់ប្រមាណ នឹងមានមនុស្សចំនួន៣៦០លាននាក់ទៅធ្វើទេសចរណ៍នៅតំបន់ព្រិលទឹកកកនៅរដូវរងាឆ្នាំនេះ

CRI, January 12, 2026
Size:

       ថ្ងៃទី ៥ ខែមករា ក្នុងសន្និសីទស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ព្រិលទឹកកកឆ្នាំ២០២៦ដែលរៀបចំធ្វើនៅក្រុង Harbin វិទ្យាស្ថានស្រាវជ្រាវវិស័យទេសចរណ៍របស់ចិនបានចេញផ្សាយ «របាយការណ៍ស្តីពីការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់ព្រិលទឹកកករបស់ចិន (ឆ្នាំ២០២៦)»  ដោយបានលើកឡើងថា ទេសចរណ៍នៅតំបន់ព្រិលទឹកកករបស់ចិនបាននិងកំពុងឈានចូលដំណាក់កាលថ្មីដែលមានវិបុលភាពជាបន្តបន្ទាប់ ។ តាមការគណនានិងផ្ទៀងផ្ទាត់ចម្រុះ អាចប៉ាន់ប្រមាណថា  នៅរដូវរងាចន្លោះពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៦  ចំនួនមនុស្សដែលទៅធ្វើទេសចរណ៍នៅតំបន់ព្រិលទឹកកកនៃប្រទេសចិននឹងឡើងដល់៣៦០លាននាក់ ទំហំប្រាក់ចំណូលនៃទេសចរណ៍តំបន់ព្រិលទឹកកកត្រូវបានរំពឹងឡើងដល់៤៥០ពាន់លានយាន់ប្រាក់ចិន ៕