“ការធ្វើទេសចរណ៍នៅប្រទេសចិន”និង"ការទិញទំនិញនៅប្រទេសចិន”បន្តមានប្រជាប្រិយភាពខ្លាំង!

, January 9, 2026
Size:

     គោលនយោបាយលើកលែងទិដ្ឋាការសម្រាប់ឆ្លងកាត់ដែនចិនត្រូវបានពង្រីកជាបន្តបន្ទាប់ គោលនយោបាយទិញទំនិញលើកលែងពន្ធកាន់តែមានភាពប្រសើរឡើងជាបន្តបន្ទាប់ ។ល។ ដោយសារទទួលបានផលប្រយោជន៍ពីគោលនយោបាយកាន់តែបើកទូលាយរបស់ប្រទេសចិន នៅដើមឆ្នាំ ២០២៦ ភ្ញៀវទេសចរបរទេសកាន់តែច្រើនឡើងៗបានធ្វើទេសចរណ៍និងទិញទំនិញនៅប្រទេសចិន ដែលជំរុញឱ្យមានវិធីប្រើប្រាស់កាន់តែច្រើន។ ទិន្នន័យដែលចេញផ្សាយដោយរដ្ឋបាលជាតិគ្រប់គ្រងជនអន្តោប្រវេសចិនបង្ហាញថា ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីឆ្នាំសកលនេះ ជនបរទេសចំនួន ៨២៨.០០០ នាក់បានធ្វើដំណើរចេញចូលដែនចិន ដែលកើនឡើង២៩,៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៕