ក្រសួង-ស្ថាប័នចំនួន៩ របស់ចិនចេញសេចក្តីប្រកាសព័ត៌មានស្តីពីការអនុវត្តប្រតិបតិ្តការជំរុញការប្រើប្រាស់បៃតង

CRI, January 9, 2026
Size:

       តាមដំណឹងនៃវេបសាយក្រសួងពាណិជ្ជកម្មចិនឱ្យដឹងថា សេចក្តីប្រកាសស្តីពីការជំរុញការប្រើប្រាស់បៃតងដែលតាក់តែងដោយក្រសួង-ស្ថាប័នចំនួន៩ របស់ចិនដូចជាក្រសួងពាណិជ្ជកម្មជាដើម ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៥ ខែមករា ។

        សេចក្តីប្រកាសបានចែងថា ដើម្បីអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងកិច្ចប្រជុំពេញអង្គគ្រប់សម័យនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០  អនុវត្ត «សេចក្តីណែនាំរបស់គណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិននិងក្រុមប្រឹក្សាកិច្ចការរដ្ឋចិនស្តីពីការពន្លឿនការធ្វើបរិវត្តកម្មបៃតងដោយគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍនិងសេដ្ឋកិច្ចសង្គម »   អនុវត្តតម្រូវការដែលមានចែងក្នុង «ផែនការប្រតិបតិ្តពិសេសដើម្បីលើកកម្ពស់ការប្រើប្រាស់»ដែលបោះពុម្ពផ្សាយដោយការិយាល័យនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុយនីស្តចិននិងការិយាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដើម្បីពន្លឿនការធ្វើបរិវត្តកម្មបៃតងផ្នែកវិធីសាស្ត្រអភិវឌ្ឍន៍និងរូបមន្តប្រើប្រាស់ និងពង្រីកការប្រើប្រាស់បៃតង សេចក្តីប្រកាសអំពីការអនុវត្តប្រតិបតិ្តការជំរុញការប្រើប្រាស់បៃតងក្នុងដំណាក់កាល “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ” មានដូចតទៅ៖

        ទីមួយ ធ្វើឱ្យការផ្គត់ផ្គង់ផលិតផលបៃតងមានភាពកាន់តែសម្បូរបែប ។ ទីពីរ លើកកម្ពស់ការប្រើប្រាស់ខាងសេវាកម្មបៃតង ។ ទីបី ច្នៃប្រឌិតថ្មីនូវរូបមន្តប្រើប្រាស់បៃតង ។ ទីបួន ជំរុញការវិលជុំបៃតង ។ ទីប្រាំ ធ្វើឱ្យបរិយាកាសនៃការប្រើប្រាស់បៃតងមានសុក្រឹតភាព ។ ទីប្រាំមួយ ពង្រឹងមូលដ្ឋានសម្រាប់ការប្រើប្រាស់បៃតង ។ ទីប្រាំពីរ ពង្រីកការគាំទ្រផ្នែកគោលនយោបាយ ៕