រថភ្លើងល្បឿនលឿនរបស់ប្រទេសចិនបានប្រតិបត្តិលើប្រវែងផ្លូវលើសពី ៥០០០0 គីឡូម៉ែត្រ

CRI, January 8, 2026
Size:

នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៦  ខែធ្នូ ស្របនឹងពេលដែលរថភ្លើងឆ្លាតវៃ C៩៣០៩"Fuxing"ចេញដំណើរពីស្ថានីយYan'an ផ្លូវដែកល្បឿនលឿន Xi'an-Yan'an បានដាក់ឱ្យដំណើរការជាផ្លូវការ។នេះក៏ជាព្រឹត្តិការណ៍សំខាន់មួយសម្រាប់ការអភិវឌ្ឍនៃផ្លូវដែកល្បឿនលឿនរបស់ចិនផងដែរ ពោលគឺ រថភ្លើងល្បឿនលឿនរបស់ប្រទេសចិនបានប្រតិបត្តិប្រវែងផ្លូវលើសពី ៥០០០គីឡូម៉ែត្រ។

បច្ចុប្បន្ន ផ្លូវដែកល្បឿនលឿនបានគ្របដណ្តប់ទីក្រុងមានចំនួនប្រជាជនលើសពី ៥០០០០០ នាក់របស់ប្រទេសចិនរហូតដល់៩៧ភាគរយ។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខមួយនៅលើពិភពលោកដែលមានប្រវែងផ្លូវប្រតិបត្តិការនៃរថភ្លើងល្បឿនលឿនវែងបំផុត ដែលលើសពីប្រវែងផ្លូវសរុបរបស់ប្រទេសដទៃ និងមានល្បឿនប្រតិបត្តិរថភ្លើងល្បឿនលឿនបំផុតនៅលើពិភពលោក៕