ការវិនិយោគនៅប្រទេសចិនមានអនាគតល្អ៖ បញ្ជីឈ្មោះលើកទឹកចិត្តកំណែថ្មីបង្កើនទំនុកចិត្តរបស់សហគ្រាសបរទេសក្នុងការអភិវឌ្ឍនៅប្រទេសចិន

CRI, January 7, 2026
Size:

គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិននិងក្រសួងពាណិជ្ជកម្មចិនបានប្រកាស«បញ្ជីឈ្មោះឧស្សាហកម្មសម្រាប់លើកទឹកចិត្តការវិនិយោគរបស់បរទេស(២០២៥)»នៅថ្ងៃទី២៤ខែធ្នូ បញ្ជីឈ្មោះថ្មីនឹងអនុវត្តចាប់ពីថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២៦តទៅ។

«បញ្ជីឈ្មោះ »ថ្មីនេះ រួមមានបញ្ជីឈ្មោះឧស្សាហកម្មសម្រាប់លើកទឹកចិត្តការវិនិយោគរបស់បរទេសនៅទូទាំងប្រទេសចិននិងបញ្ជីឈ្មោះឧស្សាហកម្មមានឧត្តមភាពសម្រាប់ការវិនិយោគរបស់ពាណិជ្ជករបរទេសក្នុងតំបន់មូលដ្ឋាន សរុបមានចំនួន១៦៧៩មា្តរា បើប្រៀបធៀបជាមួយនឹងបញ្ជីឈ្មោះ ឆ្នាំ២០២២ បានបន្ថែម២០៥មាត្រានិងកែសម្រួល៣០៣មាត្រា។

បញ្ជីឈ្មោះថ្មីលើកទឹកចិត្តនិងចង្អូលបង្ហាញឱ្យសហគ្រាសបរទេសធ្វើការវិនិយោគលើឧស្សាហកម្មផលិតកម្មជឿនលឿន បន្ថែមមាត្រាពាក់ព័ន្ធវិស័យដូចជាផលិតផលTerminal គ្រឿងបន្លាស់ និងវត្ថុធាតុដើមជាដើម លើកកម្ពស់កម្រិតអភិវឌ្ឍន៍នៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ ។ លើកទឹកចិត្តនិងចង្អុលបង្ហាញឱ្យសហគ្រាសបរទេសធ្វើការវិនិយោគលើឧស្សាហកម្មសេវាកម្មទំនើប ដោយបន្ថែមាត្រាពាក់ព័ន្ធលើវិស័យដូចជា ពង្រីកសេវាកម្មពាណិជ្ជកម្ម សេវាកម្មបច្ចេកវិទ្យា ការស្រាវជ្រាវវិទ្យាសាស្រ្តនិងសេវាកម្មផ្នែកប្រើប្រាស់ជាដើម ដើម្បីជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់នៃមុខរបរសេវាកម្ម។ លើកទឹកចិត្តនិងចង្អុលបង្ហាញឱ្យសហគា្រសបរទេសធ្វើការវិនិយោគនៅតំបន់កណ្តាលនិងភាគខាងលិច តំបន់ឦសាន្តនិងខេត្តហៃណាន៕