បន្ទាប់ពីសមាជបក្សកុម្មុយនីសចិនលើកទី១៨ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ដែលមានលោក Xi Jinping ជាប្រមុខស្នូល បានចាត់ទុកនវានុវត្តន៍ជាកម្លាំងចលករចម្បងសម្រាប់ការអភិវឌ្ឍ និងបានចាត់ទុកការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាការងារជាអាទិភាពក្នុងសភាពការណ៍ទូទៅនៃការអភិវឌ្ឍជាតិ។
ធនធានមនុស្សគឺជាមូលដ្ឋានគ្រឹះនៃការច្នៃប្រឌិត ហើយការអភិវឌ្ឍដែលជំរុញដោយការច្នៃប្រឌិតគឺផ្អែកលើធនធានមនុស្ស ។ អ្នកណាដែលមានធនធានមនុស្សឆ្នើមខាងការច្នៃប្រឌិត អ្នកនោះគឺមានឧត្តមភាពនិងសិទ្ធិណែនាំខាងការច្នៃប្រឌិតខាងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
យើងត្រូវបង្កបរិយាកាសសង្គមដ៏ល្អប្រសើរនិងប្រកបដោយបរិយាប័ន្ន ដើម្បីលើកទឹកចិត្តឱ្យមហាជនហ៊ានធ្វើការច្នៃប្រឌិត ។
នវានុវត្តន៍គឺជាកម្លាំងផលិតកម្ម គឺជាមូលដ្ឋានគ្រឹះនៃភាពខ្លាំងក្លារបស់ក្រុមហ៊ុន និងវិបុលភាពរបស់ប្រទេសជាតិ។