រដ្ឋបាលបម្រុងស្បៀងអាហារ និងសម្ភារៈជាតិចិន បានចេញផ្សាយទិន្នន័យកាលពីថ្ងៃ២៧ ខែធ្នូថា គិតមកដល់ពេលនេះ ប្រតិបត្តិករស្បៀងអាហារគ្រប់ប្រភេទនៅទូទាំងប្រទេសចិនបានប្រមូលទិញស្បៀងរដូវស្លឹកឈើជ្រុះជាង ២០០ លានតោន ដែលបានកើនឡើង ៣២ លានតោន បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានឈានដល់កម្រិតខ្ពស់បំផុតក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។
យោងតាមដំណឹងឱ្យដឹងថា ផលស្បៀងរដូវស្លឹកឈើជ្រុះក្នុងឆ្នាំនេះ ត្រូវបានដាក់លក់ក្នុងទីផ្សារមុនពេលកំណត់ និងមានគុណភាពល្អ។ ចាប់តាំងពីឈានចូលរដូវកាលនៃប្រមូលទិញស្បៀងរដូវស្លឹកឈើជ្រុះច្រើនបំផុតមក ប្រជាកសិករបានលក់ស្បៀងយ៉ាងសកម្ម សហគ្រាសក៏បានទិញស្បៀងទាំងនោះយ៉ាងសកម្មផងដែរ ក្នុងន័យនេះល្បឿននៃការប្រមូលទិញគឺលឿនជាងរយៈពេលដូចគ្នានៃឆ្នាំមុន។
តាមការឃ្លាំមើលបានឱ្យដឹងថា បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន តម្លៃប្រមូលទិញអង្ករ japonica សណ្ដែកសៀក និងពោត ក្នុងតំបន់ភាគឦសានប្រទេសចិន បានកើនឡើងប្រមាណ ២ភាគរយ ៥ភាគរយ និង ១០ភាគរយដោយឡែកពីគ្នា។ អង្ករ japonica ដែលមានគុណភាពល្អ និងសណ្តែកសៀងប្រូតេអ៊ីនខ្ពស់ទទួលបានការពេញនិយមក្នុងទីផ្សារ ដោយមានតម្លៃជាង ១,៥ យាន់ប្រាក់ចិន និង ២, ៣យាន់ប្រាក់ចិនក្នុងមួយគីឡូក្រាម ដែលធ្វើឱ្យប្រជាកសិករទទួលបានប្រាក់ចំណូលពីក្នុងការដាំដុះស្បៀងច្រើនជាងឆ្នាំមុន៕