ប្រទេសចិនក្លាយជាក្រុមប្រទេសដំបូងនៃដែលចុះហត្ថលេខាលើ《កិច្ចព្រមព្រៀងស្តីពីជីវៈចម្រុះសមុទ្រ》

CRI, January 6, 2026
Size:

 លោក  Lin Jian  អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នៅថ្ងៃដំបូងដែលបើកឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីជីវៈចម្រុះសមុទ្រ ប្រទេសចិនក៏បានចុះហត្ថលេខាដែលក្លាយជាក្រុមប្រទេសហត្ថលេខីដំបូងនៃកិច្ចព្រមព្រៀងនេះ  ដែលបានបង្ហាញយ៉ាងពេញលេញនូវទំនួលខុសត្រូវរបស់ចិនក្នុងនាមជាប្រទេសធំដែលគាំទ្រពហុភាគីនិយម ប្រការនេះនឹងមានអំណោយផលដល់ការជំរុញឱ្យប្រទេសនានាចូលរួមកិច្ចព្រមព្រៀងនេះយ៉ាងទូលំទូលាយ ដើម្បីគាំពារផលប្រយោជន៍រួមនៃមនុស្សជាតិ។

 លោក Lin Jian ក៏បានថ្លែងទៀតថា ភាគីចិនរីករាយធ្វើការជាមួយភាគីពាក់ព័ន្ធនានា ដើម្បីគាំទ្រឱ្យកិច្ចព្រមព្រៀងនេះទទួលបានការអនុវត្ត ដោយគ្រប់ជ្រុងជ្រោយ ពិតប្រាកដ និងមានប្រសិទ្ធភាព ព្រមទាំងគាំពារផ្ទះពណ៌ខៀវរបស់មនុស្សជាតិ និងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ៕