ពេលថ្មីៗនេះ រដ្ឋាភិបាល និងអ្នកនយោបាយសំខាន់របស់ប្រទេសជាច្រើនបានបញ្ជាក់សាជាថ្មី នូវការគោរពគោលការណ៍ចិនមួយ ប្រឆាំងនឹងសកម្មភាពបំបែកបំបាក់របស់ពួកអបគមន៍និយមដែលប៉ុនប៉ងចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបសចិនតាមគ្រប់ទម្រង់ និងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់របស់រដ្ឋាភិបាលចិន ដើម្បីគាំពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ី បានសម្តែងថា ស៊ែប៊ីគាំទ្រគោលការណ៍ចិន មួយជាមួយនឹងកម្លាំងនយោបាយទាំងអស់របស់ខ្លួន។ លោកបានមានប្រសាសន៍ថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន។ នេះគឺជាជំហររបស់យើង ហើយក៏នឹងបន្តជាគោលនយោបាយរបស់ស៊ែប៊ី។
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដើម្បីបញ្ជាក់ម្តងទៀតថា កម្ពុជាប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវគោលការណ៍ចិនមួយ និងទទួលស្គាល់ថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ចិន។
លោក Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានសម្តែងថា ជានិច្ចជាកាល រដ្ឋាភិបាលឥណ្ឌូណេស៊ីតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ចិនមួយ។ រដ្ឋាភិបាលឥណ្ឌូណេស៊ីប្រកាន់ជំហរយ៉ាងច្បាស់លាស់លើបញ្ហាតៃវ៉ាន់ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ។