នៅថ្ងៃទី ២៩ ខែធ្នូ អ្នកសារព័ត៌មានបានទទួលដំណឹងពីធនាគារប្រជាជនចិនឱ្យដឹងថា ក្របខ័ណ្ឌគណនា ប្រព័ន្ធគ្រប់គ្រង យន្តការប្រតិបត្តិការ និងប្រព័ន្ធអេកូឡូស៊ីនៃប្រាក់យាន់ ឌីជីថលចិនជំនាន់ថ្មី នឹងត្រូវដាក់ឱ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦តទៅ។ ប្រាក់យាន់ឌីជីថលនេះជាការផ្លាស់ប្តូរពីយុគសម័យសាច់ប្រាក់ឌីជីថលទៅជាយុគសម័យរូបិយវត្ថុបញ្ញើរឌីជីថល។ នេះបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់នៃប្រាក់យាន់ឌីជីថល។
ដោយផ្អែកលើបទពិសោធនៃការសាកល្បងបន្ទាប់ពីការសិក្សានិងអភិវឌ្ឍន៍អស់រយៈពេល ១០ ឆ្នាំ ធនាគារប្រជាជនចិនបានដាក់ចេញ "ផែនការសកម្មភាពស្តីពីការពង្រឹងបន្ថែមទៀតនូវប្រព័ន្ធគ្រប់គ្រង និងសេវាកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុពាក់ព័ន្ធនៃប្រាក់យាន់ឌីជីថល"៕