ពេលថ្មីៗនេះ សន្និសីទស្តីពីការបង្កើតឡើងនូវគណៈកម្មាធិការបច្ចេកទេសស្តង់ដារភាវូបនីយកម្មនៃមនុស្សយន្ត និងបញ្ញាសិប្បនិម្មិតរបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន បានប្រារព្ធធ្វើនៅក្រុងប៉េកាំង។
ក្រោយពីគណៈកម្មាធិការបច្ចេកទេសស្តង់ដារភាវូបនីយកម្មនេះ ត្រូវបានបង្កើតឡើង នឹងចងក្រងនិងបំពេញបន្ថែមនូវការណែនាំសម្រាប់កិច្ចសាងសង់ប្រព័ន្ធស្តង់ដារចម្រុះសម្រាប់មនុស្សយន្ត និងបញ្ញាសិប្បនិម្មិត ជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធរួមទាំង រដ្ឋាភិបាល ឧស្សាហកម្ម ស្ថាប័នសិក្សានិងការស្រាវជ្រាវ ចូលរួមយ៉ាងស៊ីជម្រៅក្នុងការកសាងប្រព័ន្ធស្តង់ដារ ដឹកនាំក្នុងការស្រាវជ្រាវ និងបង្កើតស្តង់ដារដែលជាតម្រូវការជាបន្ទាន់សម្រាប់ការចាប់សញ្ញាពហុមធ្យោបាយ ការប្រមូលទិន្នន័យ បច្ចេកវិទ្យាទូទៅសម្រាប់ម៉ាស៊ីនទាំងមូល និងគោលការណ៍សុវត្ថិភាពទូទៅ ជំរុញការផ្សព្វផ្សាយ និងការអនុវត្តនៃស្តង់ដារឧស្សាហកម្ម បង្កើនការតភ្ជាប់ និងការផ្លាស់ប្តូរជាមួយអង្គការបទដ្ឋានអន្តរជាតិជាដើម។
តាមដំណឹងបានឱ្យដឹងថា សមាជិកនៃគណៈកម្មាធិការនេះ មានតំណាងមកពីក្រសួងស្ថាប័នរដ្ឋាភិបាល សាកលវិទ្យាល័យ ស្ថាប័នសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងសហគ្រាសល្បីឈ្មោះជាដើម ក្នុងនោះសមាជិកមកពីសហគ្រាសមានលើសពី៥០% ។
លោក Xie Shaofeng ប្រធានវិស្វកររបស់ក្រសួងឧស្សាហកម្មនិងព័ត៌មានវិទ្យាចិន បានទទួលតំណែងជាប្រធាន ៕