ថ្ងៃទី២៥ ខែធ្នូ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងនៅក្នុងអត្ថបទមួយក្រោមចំណងជើង« រួមគ្នាបង្កើតជាគំរូចិន-កម្ពុជានៃការកសាងសហគមន៍ជោគវាសនារួមសម្រាប់មនុស្សជាតិ»ថា កម្ពុជាបានចាប់បញ្ជូនជនសង្ស័យអំពីបទល្មើសឆបោកតាមប្រព័ន្ធទូរគមនាគមន៍ជាង២៧០០ឱ្យត្រឡប់ទៅប្រទេសចិនវិញនៅឆ្នាំ២០២៥នេះ ដែលជាកំណត់ត្រាខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។ចំណងមិត្តភាពដែកថែបរវាងចិន និងកម្ពុជាបានក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃសម្រាប់ប្រជាជននៃប្រទេសទាំងពីរ ប្រទេសទាំងពីរគួរតែថែរក្សាឱ្យបានល្អ។
អត្ថបទក៏បានបង្ហាញថា ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ១៤,២ ពាន់លានដុល្លារអាមេរិក ដែលបានកើនឡើង២៧,៥ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ការវិនិយោគរបស់ចិនស្មើនឹងជិត ៥៣ភាគរយ នៃការវិនិយោគសរុបនៅកម្ពុជា។ «ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងចិន-កម្ពុជា ត្រូវបានពង្រឹងជាបន្តបន្ទាប់ ហើយការរួមគ្នាកសាង "ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យា" និង "ច្រករបៀងត្រី និងអង្ករ" ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសជាង ២០០ឱ្យចូលធ្វើអាជីវកម្មដែលបង្កើតឱកាសការងារប្រហែល ៣២០០០ កន្លែងសម្រាប់ប្រជាជនក្នុងតំបន់។ ផលិតផលកសិកម្មកម្ពុជាជិត ២០ មុខ បូករួមទាំងផ្លែទុរេន និងសំបុកត្រចៀកកាំជាដើមបាននាំចេញទៅកាន់ប្រទេសចិនជាបន្តបន្ទាប់។ ចំនួនទីក្រុងមិត្តភក្តិរវាងចិន និងកម្ពុជាបានកើនឡើងដល់ ៣៤គូ យន្តការសន្ទនា និងផ្លាស់ប្តូររវាងយុវជនត្រូវបានបង្កើតឡើងជាផ្លូវការ គម្រោងរួមគ្នាស្រាវជ្រាវដោយអន្តររដ្ឋាភិបាលជាជំហានដំបូងត្រូវបានដាក់ឱ្យដំណើរការដោយជោគជ័យ។ ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ ចំនួនភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជាបានឈានដល់ ៨៩០០០០ នាក់ ដែលបានកើនឡើងប្រហែល ៤៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំនួនទេសចរកម្ពុជាដែលទៅទស្សនាប្រទេសចិនបានកើនឡើងដល់ជិត ៤០០០០ នាក់ ដែលបានកើនឡើងប្រហែល ២៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងប្រទេសចិន និងកម្ពុជាកំពុងបង្ហាញពីនិន្នាការល្អប្រសើរដែលដើរតាមទិសដៅតែមួយ៕