
កាលពីថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ កិច្ចប្រជុំបូកសរុបការងារអំពីគម្រោង "ពង្រឹងសមត្ថភាពផលិត និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញឱ្យប្រទេសទន្លេឡានឆាង-មេគង្គសម្រេចនូវឧស្សាហកម្ម ៤,០" ដែលទទួលការគាំទ្រពីមូលនិធិពិសេសនៃសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានប្រារព្ធឡើងនៅរាជធានីភ្នំពេញ។ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតប្រទេសចិនប្រចាំនៅប្រទេសកម្ពុជា ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវនុវត្តន៍កម្ពុជា និងឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំនេះ។

ឯកឧត្តមឯកអគ្គរដ្ឋទូត វ៉ាង វិនពីន បានមានប្រសាសន៍ថា បណ្តាប្រទេសឡានឆាង-មេគង្គ កំពុងស្ថិតនៅក្នុងដំណាក់កាលគន្លឹះនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយការអភិវឌ្ឍឧស្សាហកម្មទំនើបដោយផ្អែកលើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ការឆ្ពោះទៅរកវិបុលភាពក្នុងតំបន់។ គម្រោងនេះបានបង្កើតវេទិកាសម្រាប់សមត្ថភាពផលិត និងកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យារបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងតំបន់ ដែលអាចជួយលើកកម្ពស់នវានុវត្តកម្ម និងសមត្ថភាពប្រកួតប្រជែងរបស់សហគ្រាស និងមានសារៈសំខាន់ជាវិជ្ជមានសម្រាប់ការលើកកម្ពស់ដំណើរការឧស្សាហកម្ម ៤,០ នៅក្នុងប្រទេសឡានឆាង-មេគង្គ។ ភាគីចិនឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសទន្លេមេគង្គក្នុងវិស័យដូចជា សេដ្ឋកិច្ចឌីជីថល ផលិតកម្មឆ្លាតវៃ និងការបណ្ដុះបណ្ដាលធនធានមនុស្សជាដើម ហើយជំរុញការកសាងច្រករបៀងនវានុវត្តន៍ ឡានឆាង-មេគង្គ ពន្លឿនការអភិវឌ្ឍក្នុងតំបន់ និងរួមគ្នាកសាងសហគមន៍វាសនារួម ចិន-កម្ពុជា និងសហគមន៍វាសនារួមប្រទេសឡានឆាង-មេគង្គ។