ទិវាបញ្ជាទិញផ្លែឈើ ឡានឆាង-មេគង្គ ឆ្នាំ២០២៥ ប្រារព្ធឡើងនៅទីក្រុងគុនមីង

lmcchina.org, December 15, 2025
Size:

កាលពីថ្ងៃទី ៥ ដល់ថ្ងៃទី ៨ ខែធ្នូ ទិវាបញ្ជាទិញផ្លែឈើ ឡានឆាង-មេគង្គ ឆ្នាំ២០២៥ បានប្រារព្ធឡើងនៅទីក្រុងគុនមីងនៃខេត្តយូណាន។ ក្រុមហ៊ុនចំនួនជាង ៥០ ដែលមកពីប្រទេសទន្លេមេគង្គ និងប្រទេសអាស៊ីខាងត្បូងផ្សេងៗទៀតបានចូលរួមក្នុងការតាំងពិព័រណ៍ ហើយផ្លែធូរេនថៃ ម្នាស់វៀតណាម ដូងកម្ពុជា និងតំណាប់ផ្លែឈើបង់ក្លាដែសបានទទួលការពេញនិយមពីសំណាក់អ្នកប្រើប្រាស់ជាច្រើន។

ក្នុងអំឡុងព្រឹត្តិការណ៍នេះ កិច្ចប្រជុំស្តីពីការតភ្ជាប់ការផ្គត់ផ្គង់ និងតម្រូវការសេដ្ឋកិច្ចឆ្លងព្រំដែន ឡានឆាង-មេគង្គ និងកម្មវិធីផ្សព្វផ្សាយរបស់ក្រុមហ៊ុនជាដើម ក៏ត្រូវបានធ្វើឡើងដោយជោគជ័យផងដែរ។ ក្រុមហ៊ុន និងសមាគមចិន និងបរទេសចំនួនជាង ១០ រួមមានក្រុមហ៊ុនបណ្តាញដឹកជញ្ជូនអន្តរជាតិតាមផ្លូវសមុទ្រចិន និងសមាគមពាណិជ្ជកម្ម និងនាំចេញផ្លែឈើស្រស់ថៃជាដើម បានចុះហត្ថលេខាលើលិខិតបង្ហាញបំណងអំពីការធ្វើកិច្ចសហប្រតិបត្តិការ។