សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

CRI, December 15, 2025
Size:

      ពីថ្ងៃទី១០ ដល់ថ្ងៃទី១១  ខែធ្នូ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង  លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមសន្និសីទលើកនេះ ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។

        ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបូកសរុបការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៥ ធ្វើការវិភាគចំពោះសភាពការណ៍សេដ្ឋកិច្ចបច្ចុប្ប ក៏ដូចជារៀបចំចាត់ចែងការងារសេដ្ឋកិច្ចនៅឆ្នាំ២០២៦ ។

      សន្និសីទលើកនេះ បានលើកឡើងថា ឆ្នាំនេះជាឆ្នាំមិនធម្មតាទេ ។ មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួមនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសខិតខំព្យាយាមឈ្នះលើឧបសគ្គ អនុវត្តយ៉ាងមុតមាំមិនងាករេនូវទស្សនៈអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនឹងសម្រេចបានដោយរលូន ។

      សន្និសីទបានគូសបញ្ជាក់ថា បើចង់ធ្វើការងារសេដ្ឋកិច្ចឆ្នាំក្រោយឱ្យបានល្អ ត្រូវចាត់ទុកគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ជាគោលការណ៍ណែនាំ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ និងកិច្ចប្រជុំពេញអង្គនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវទិសដៅការងារជាទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ផ្តោតសំខាន់លើការជំរុញស្ថិរភាពនៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ក៏ដូចជាគាំពារភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គម ដើម្បីសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥ ៕