ពីថ្ងៃទី ១១ ដល់ថ្ងៃទី១២ ខែធ្នូ សនិ្នសីទក្រៅផ្លូវការនៃមន្ត្រីជាន់ខ្ពស់នៃអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៦ បានបើកធ្វើនៅក្រុងសិនជិន ។ នេះជាសកម្មភាពលើកដំបូងរបស់ប្រទេសចិនក្នុងនាមជាម្ចាស់ផ្ទះនៃអង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០២៦ ហើយក៏ជាការចាប់ដំណើរការនៃសកម្មភាព “ឆ្នាំចិន”របស់អង្គការសហប្រតិបតិ្តការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកផងដែរ ៕