នៅព្រំដែនកម្ពុជា-ថៃកើតមានការផ្ទុះអាវុធ

CRI, December 10, 2025
Size:

      ក្រសួងការពារជាតិកម្ពុជាបានថ្លែងនៅថ្ងៃទី ៧ ខែធ្នូថា កងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជានៅថ្ងៃដដែល ប៉ុន្តែកងទ័ពកម្ពុជាមិនបានវាយបកវិញទេ។ នៅថ្ងៃដដែលផ្នែកកងទ័ពថៃបានចោទប្រកាន់កម្ពុជាថាបានបើកការបាញ់ប្រហារមុន ដែលបង្ខំឱ្យថៃបាញ់តបតវិញ។

      អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានថ្លែងតាមរយៈសេចក្តីថ្លែងការណ៍មួយថា កងទ័ពកម្ពុជាកំពុងតាមដានពីស្ថានការណ៍យ៉ាងដិតដល់ដោយការប្រុងប្រយ័ត្នខ្ពស់ ។កម្ពុជាបានជូនដំណឹងដល់ក្រុមអ្នកសង្កេតការណ៍អាស៊ានអំពីហេតុការណ៍នេះ ហើយមានផែនការស្នើសុំឱ្យក្រុមអ្នកសង្កេតការណ៍ធ្វើការស៊ើបអង្កេតចំពោះរឿងនេះ។

      ដោយឡែក ភូមិភាគទីពីររបស់កងទ័ពជើងគោកថៃបានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែលដោយលើកឡើងថា ស្ថានភាពបច្ចុប្បន្ននៅមិនទាន់ច្បាស់លាស់នៅឡើយទេ ហើយជម្លោះប្រហែលនឹងឡើងកម្តៅថែមទៀត៕