កម្មវិធី "សប្ដាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៧" បិទបញ្ចប់ជាផ្លូវការ

lmcchina.org, December 8, 2025
Size:

កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ពិធីបិទកម្មវិធី "សប្ដាហ៍ភាពយន្តអន្តរជាតិ ឡានឆាង-មេគង្គ លើកទី៧"  បានប្រារព្ធឡើងនៅទីក្រុងឈូជីង ខេត្តយូណាន ប្រទេសចិន។ កម្មវិធីសប្ដាហ៍ភាពយន្តឆ្នាំនេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ "ទស្សនៈអន្តរជាតិអំពីភាពយន្តធម្មជាតិ និងមនុស្សជាតិ" ដែលបានទាក់ទាញអ្នកតំណាងនៃមជ្ឈដ្ឋានភាពយន្តមកពីប្រទេសឡានឆាង-មេគង្គទាំង ៦ អ្នកផលិតភាពយន្តប្រទេសចិន និងតំណាងសារព័ត៌មានឱ្យជួបជុំជាមួយគ្នា ដើម្បីធ្វើជាសាក្សីនៃពិធីផ្សព្វផ្សាយភាពយន្តដ៏ត្រចះត្រចង់។

ភាពយន្តល្អៗចំនួន ២០ របស់ប្រទេសទន្លេឡានឆាង-មេគង្គ ទទួលបានពានរង្វាន់ "ដំរីមាស" រួមមាន ភាពយន្តចិន "មានតែបៃតង" "គូលែនឆាងអាន" ភាពយន្តកម្ពុជា "ភូមិបុរាណ" "ប្រវត្តិស្នេហ៍នាងនាថ" ភាពយន្តថៃ "ការប្រកួតចុងភៅ" "អារម្មណ៍ពិត" ភាពយន្តឡាវ "ហៅស្រមោល" "ចិត្តគ្រូ" ភាពយន្តវៀតណាម "ផ្ទះដូនតា" "កូនក្រមុំ" និងភាពយន្តមីយ៉ាន់ម៉ា "ការចាប់ផ្តើម" "បើគូស្នេហ៍របស់ខ្ញុំជាផ្កាមួយទង"។ល។ ស្នាដៃទាំងនេះបានបង្ហាញយ៉ាងពេញលេញអំពីភាពចម្រុះពណ៌ខាងវប្បធម៌ និងសមិទ្ធផលថ្មីៗនៃសិល្បៈភាពយន្តរបស់ប្រទេសឡានឆាង-មេគង្គ។

អ្នកចូលរួមពិធីនេះបានឯកភាពគ្នាថា ភាពយន្តគឺជាស្ពានដ៏សំខាន់សម្រាប់លើកកម្ពស់ការយោគយល់គ្នា និងពង្រឹងចំណងមិត្តភាពក្នុងតំបន់ ហើយគ្រប់ភាគីទាំងអស់គួរតែពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាជំរុញស្នាដៃដ៏ប្រណីតកាន់តែច្រើនដែលផ្តោតលើធម្មជាតិ និងមនុស្សជាតិឱ្យដើរឆ្ពោះទៅកាន់ឆាកអន្តរជាតិ។