លោក Macron ប្រធានាធិបតីបារាំងជិតនឹងចាប់ផ្តើមដំណើរទស្សនកិច្ចជាលើកទីបួនក្នុងអាណត្តិរបស់លោកនៅប្រទេសចិន។ ក្នុងបរិបទដែលស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញ និងតឹងរ៉ឹង ប្រទេសចិន និងបារាំងត្រូវបញ្ជាក់ចំពោះសហគមន៍អន្តរជាតិថា កិច្ចសហប្រតិបត្តិការរវាងប្រទេសធំមិនមែនជាល្បែងផលបូកសូន្យជាដាច់ខាត ប៉ុន្តែជាការខិតខំប្រឹងប្រែងដើម្បីស្វែងរកលទ្ធផលឈ្នះ-ឈ្នះតាមរយៈការសន្ទនាប្រកបដោយលក្ខណៈស្ថាបនា។ ការស្ទង់មតិដែលចេញផ្សាយដោយបណ្តាញ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់អ៊ីនធឺណិតទូទាំងពិភពលោកបានបង្ហាញឱ្យឃើញថា អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦,១% កត់សម្គាល់ថា ក្នុងនាមជាប្រទេសដែលទទួលបានជ័យជម្នះក្នុងសង្រ្គាមលោកលើកទី ២ និងជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រទេសចិន និងបារាំងគួរតែរួមគ្នាគាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទី ២ និងសណ្តាប់ធ្នាប់អន្តរជាតិក្រោយពីសង្គ្រាម ព្រមនិងដើរតួនាទីនាំមុខសហគមន៍អន្តរជាតិក្នុងការរួបរួមគ្នាដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមសកល។
សូមបញ្ជាក់ថា ការស្ទង់មតិលើកនេះត្រូវបានចេញផ្សាយតាមវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ, បារាំង, អារ៉ាប់ និងរុស្ស៊ីរបស់បណ្តាញ CGTN ហើយក្នុងរយៈពេល ២៤ ម៉ោង មានអ្នកប្រើប្រាស់អ៊ីនធឺណិតចំនួន ៨៣០៨ នាក់បានចូលរួមក្នុងការបោះឆ្នោត ព្រមនិងបញ្ចេញមតិ៕