នៅក្នុងកិច្ចប្រជុំផ្លូវការរបស់ស្ថាប័នពិនិត្យពិភាក្សាគោលនយោបាយពាណិជ្ជកម្មរបស់អង្គការពាណិជ្ជកម្មពិភពលោក(អង្គការ WTO)កាលពីថ្ងៃទី ២ ខែធ្នូ ប្រទេសចិនបានបង្ហាញពីជំហររបស់ខ្លួនអំពីរបាយការណ៍ចុងក្រោយបំផុតរបស់អង្គការ WTO ស្តីពីការត្រួតពិនិត្យវិធានការពាណិជ្ជកម្មរបស់រដ្ឋជាសមាជិក ដោយអំពាវនាវឱ្យសមាជិកទាំងអស់បំពេញកាតព្វកិច្ចរាយការណ៍ពីវិធានការពាណិជ្ជកម្មរបស់ខ្លួន ដើម្បីបង្កើនតម្លាភាពនៃគោលនយោបាយពាណិជ្ជកម្ម និងរក្សាស្ថិរភាពនៃប្រតិបត្តិការប្រព័ន្ធពាណិជ្ជកម្មពហុភាគី។
ភាគីចិនបានបន្តថា ក្នុងនាមជាសមាជិក WTO ដែលមានឥទ្ធិពលយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មអន្តរជាតិ សហរដ្ឋអាមេរិកមិនបានរាយការណ៍ជូន WTO អំពីស្ថានភាពពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធរបស់ខ្លួនឱ្យទាន់ពេលវេលាទេ ដែលបានបង្កឥទ្ធិពលអវិជ្ជមានដល់ប្រសិទ្ធភាពនៃការប្រតិបត្តិមុខងារត្រួតពិនិត្យរបស់ WTO។ ប្រទេសចិនអំពាវនាវឱ្យសមាជិកទាំងអស់បំពេញកាតព្វកិច្ចអំពីតម្លាភាពយ៉ាងសកម្ម ហើយក្នុងបរិបទដែលពាណិជ្ជកម្មបច្ចុប្បន្នមានភាពច្របូកច្របល់ ត្រូវរាយការណ៍ពីវិធានការពាណិជ្ជកម្មជូនចំពោះ WTO ដោយម្ចាស់ការនិងទាន់ពេលវេលា ជាពិសេសគឺការរៀបចំចាត់ចែងដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរពន្ធគយ ទោះមានឬមិនមានការរឹតត្បិតផ្នែកច្បាប់ក៏ដោយ ក៏វិធានការទាំងអស់នេះគួរតែត្រូវបានរួមបញ្ចូលនៅក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យ និងរាយការណ៍៕