តាមដំណឹងរបស់សហគ្រាសផ្លូវដែកប្រទេសចិនបានឱ្យដឹងថា គិតមកត្រឹមថ្ងៃទី២ ខែធ្នូ ផ្លូផ្លូវដែកចិន-ឡាវបានដំណើរការគម្រង់ ៤ ឆ្នាំហើយ ដែលបានដឹកអ្នកដំណើរសរុប ៦២៥០ ម៉ឺននាក់ និងទំនិញជាង ៧២៥០ ម៉ឺនតោន ដែលបានបង្ហាញពីប្រសិទ្ធភាពនៃច្រករបៀងមាស។
ចាប់ពីការដាក់ឱ្យដំណើរការនាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១មក ចំនួនរថភ្លើងដឹកអ្នកដំណើរជាមជ្ឈមក្នុងមួយថ្ងៃនៅកំណាត់ផ្លវក្នុងប្រទេសចិន នៃផ្លូវដែកចិន-ឡាវបានកើនឡើងពី ៨ ជើងក្នុងរយៈកាលដំបូង រហូតដល់ ៨៦ ជើង ដែលបានដឹកអ្នកដំណើរសរុប ៥១៣៤ ម៉ឺននាក់ រីឯចំនួនរថភ្លើងដឹកអ្នកដំណើរជាមជ្ឈមក្នុងមួយថ្ងៃនៅកំណាត់ផ្លវក្នុងប្រទេសឡាវបានកើនឡើងពី ៤ ជើងនាគ្រាដំបូង រហូតទៅដល់ ១៨ ជើង ដែលបានដឹកអ្នកដំណើរសរុប ១១២៤ ម៉ឺននាក់៕