ថ្ងៃទី២៧ ខែវិច្ឆិកា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើងថា ភាគីចិនសូមស្វាគមន៍ប្រទេសនិងអង្គការអន្តរជាតិកាន់តែច្រើនចូលរួមនិងគាំទ្រ«គំនិតផ្តួចផ្តើមស្តីពីកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរ៉ែបៃតង»។ ចិននឹងធ្វើកិច្ចសហប្រតិបត្តិការប្រាកដប្រជាជាមួយភាគីនានា ដើម្បីគាំពារខ្សែសង្វាក់ផ្គត់ផ្គង់សកលនៃរ៉ែបៃតងដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកនិងឈ្នះ-ឈ្នះ ស្មើភាពនិងសមហេតុផល។ភាគីចិននឹងគាំទ្រដំណើរការឧស្សាហូបនីយកម្មនៃប្រទេសអាហ្វ្រិកដោយឈរលើមូលដ្ឋានដែលគោរពតាមឆន្ទៈរបស់ប្រទេសអាហ្វ្រិក។
បច្ចុប្បន្ន គំនិតផ្តួចផ្តើមនេះទទួលបានការគាំទ្រពីប្រទេសនិងអង្គការអន្តរជាតិជាង២០ហើយ៕