ពេលថ្មីៗនេះ ក្រសួងនិងស្ថាប័នពាក់ព័ន្ធចំនួនប្រាំមួយរបស់ចិន បូករួមទាំងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន គណៈកម្មការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ និងក្រសួងពាណិជ្ជកម្មចិនជាដើម បានរួមគ្នាដាក់ចេញផែនការប្រតិបត្តិដើម្បីជំរុញការប្រើប្រាស់ថែមទៀត ពោលគឺ ដល់ឆ្នាំ២០២៧ ប្រទេសចិននឹងបង្កើតទីផ្សារប្រើប្រាស់ដែលមានទំហំទ្រីលានយាន់ប្រាក់ចិនចំនួន ៣ និងទីផ្សារប្រើប្រាស់ដែលមានទំហំពាន់ពាន់លានយាន់ចំនួន ១០ ។ ហើយដល់ឆ្នាំ២០៣០ ការផ្គត់ផ្គង់និងការប្រើប្រាស់នឹងជំរុញគ្នាទៅវិញទៅមកយ៉ាងល្អប្រសើរ ព្រមទាំងបង្កើតបានជាមូលដ្ឋាននូវនិម្មាបនកម្មនៃការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ។
យានយន្តបំពាក់ប្រព័ន្ធឆ្លាតវៃ គ្រឿងអេឡិចត្រូនិច និងផ្ទះឆ្លាតវៃ កំពុងក្លាយជាទីផ្សាប្រើប្រាស់ដែលមានទំហំទ្រីលានយាន់ប្រាក់ចិន ។