ពិព័រណ៍អាកាសចរណ៍ប្រើប្រាស់ទូទៅអាស៊ីឆ្នាំ ២០២៥ បើកធ្វើនៅក្រុងZhuhai ដោយកម្រិតអន្តរជាតូបនីយកម្មត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ

CRI, December 2, 2025
Size:

ពេលថ្មីៗនេះ ពិព័រណ៍អាកាសចរណ៍ប្រើប្រាស់ទូទៅអាស៊ីឆ្នាំ ២០២៥ បើកធ្វើនៅក្រុង Zhuhai បានបើកធ្វើនៅមជ្ឈមណ្ឌលពិព័រណ៍អាកាសចរណ៍អន្តរជាតិ Zhuhai ដែលស្ថិតនៅខេត្តក្វាងតុងប្រទេសចិន។ ពិព័រណ៍លើកនេះបានទាក់ទាញសហគ្រាស ៣៨៧ សហគ្រាសដែលមកពីប្រទេស និងតំបន់ចំនួន ២២ ទៅចូលរួមតាំងពិព័រណ៍។ ពិព័រណ៍លើកនេះ បានដាក់តាំងបង្ហាញឧបករណ៍អាកាសចរណ៍លើសពី ១៧០ គ្រឿងនៅទាំងក្នុងនិងក្រៅផ្ទះ ដែលបង្ហាញពីចក្ខុវិស័យអភិវឌ្ឍន៍ដែលប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងអនាគតនិយមនៃឧស្សាហកម្មអាកាសចរណ៍ប្រើប្រាស់ទូទៅ និងសេដ្ឋកិច្ចរយៈកម្ពស់ទាប។

ក្នុងនាមជាពិព័រណ៍ឯកទេសប្រភេទអាកាសចរណ៍ប្រើប្រាស់ទូទៅដែលសហការរៀបចំធ្វើដោយចិននិងបរទេសតែមួយគត់ ក្រោមការអនុញ្ញតពីក្រសួងពាណិជ្ជកម្មចិន ពិព័រណ៍អាកាសចរណ៍ប្រើប្រាស់ទូទៅអាស៊ីឆ្នាំ ២០២៥ សហការរៀបចំដោយក្រុមហ៊ុនពិព័រណ៍អាកាសចរណ៍ Zhuhai លីមីធីតនិងក្រុមហ៊ុនពិព័រណ៍ Frankfurt (ហុងកុង) លីមីធីត និងដំណើរការរយៈពេល  ថ្ងៃ។ បើធៀបនឹងពិព័រណ៍លើកដំបូងនាឆ្នាំ ២០២៣ ពាណិជ្ជករអន្តរជាតិដែលចូលរួមពិព័រណ៍លើកនេះបានកើនឡើងជិត ៣០% កម្រិតអន្តរជាតូបនីយកម្មត្រូវបានលើកកម្ពស់យ៉ាងលេចធ្លោ។

លើសពីនេះ ពិព័រណ៍លើកនេះបានផ្តល់វេទិកាដាក់តាំងបង្ហាញ"កម្លាំងងើបឡើងថ្មី" នៃឧស្សាហកម្មអាកាសចរណ៍ប្រើប្រាស់ទូទៅ និងសេដ្ឋកិច្ចរយៈកម្ពស់ទាប ដោយផ្តល់ផែនការសេដ្ឋកិច្ចរយៈកម្ពស់ទាបប្រកបដោយលក្ខណៈពិសេសគ្រប់បែបយ៉ាងក្នុងវិស័យគមនាគមន៍និងដឹកជញ្ជូន ឡូជីស្ទិកលើអាកាស ការយាមល្បាតរយៈកម្ពស់ទាប និងការជួយសង្គ្រោះបន្ទាន់ជាដើម មានផលិតផលជាច្រើនដាក់បង្ហាញជាលើកដំបូង៕