ថ្ងៃទី ២៥ ខែវិច្ឆិកា លោកស្រី Annalena Baerbock ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០ និងប្រទេសសៀរ៉ាឡេអូនដែលជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខបានចេញលិខិតជាផ្លូវការ ស្តីពីការចាប់ដំណើរការរបៀបវារៈបោះឆ្នោតជ្រើសរើសនិងតែងតាំងអគ្គលេខាធិការអង្គការសហប្រជាជាតិអាណត្តិក្រោយ។
លោកស្រី Annalena Baerbock បានលើកឡើងថា ប្រព័ន្ធពហុភាគីនិយមអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូលកំពុងប្រឈមមុខនឹងកម្លាំងសម្ពាធខាងហិរញ្ញវត្ថុនិងនយោបាយកាន់តែខ្លាំងឡើងៗ។ ទន្ទឹមនឹងនេះ ពិភពលោកត្រូវការអង្គការសហប្រជាជាតិជាជាងពេលណាៗទាំងអស់។ សហគមន៍អន្តរជាតិរំពឹងថា អគ្គលេខាធិការអាណត្តិក្រោយនឹងបន្តជំរុញការអនុវត្តភារកិច្ចចម្បងចំនួន ៣ នៃអង្គការសហប្រជាជាតិ ពោលគឺ សន្តិភាពនិងសន្តិសុខ, សិទ្ធិមនុស្សនិងការអភិវឌ្ឍ , ព្រមទាំងធ្វើឱ្យអង្គការសហប្រតិបត្តិការសម្របទៅនឹងការរីកចម្រើននៅពេលអនាគត តាមរយៈការដឹកនាំប្រកបដោយភាពរឹងមាំ មានទំនួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕