ថ្ងៃទី ២៥ ខែវិច្ឆិកា លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងថា នៅលើពិភពលោកមានប្រទេសចិនតែមួយគត់ តៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន នេះជាការពិតដែលមិនអាចកែប្រែបាន និងមិនអនុញ្ញាតឱ្យមួលបង្កាច់ និងបំភ្លៃជាដាច់ខាត។
លោកស្រី Mao Ning បានលើកឡើងថា ឆ្នាំ ១៩៤៥ ជប៉ុនបានចុះហត្ថលេខាលើឯកសារចុះចាញ់សង្គ្រាម ដោយសន្យាយ៉ាងច្បាស់លាស់ថា នឹងអនុវត្តយ៉ាងស្មោះនូវ«សេចក្តីប្រកាស Potsdam » និងប្រគល់តៃវ៉ាន់ឱ្យចិនវិញដោយគ្មានលក្ខខណ្ឌ ។ ប្រទេសចិនបានស្តារ អធិបតេយ្យភាពចំពោះតៃវ៉ាន់វិញ ពោលគឺបានស្តារអធិបតេយ្យភាពចំពោះតៃវ៉ាន់ ទាំងតាមផ្លូវច្បាប់ និងការពិត។ ឆ្នាំ ១៩៤៩ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបានចូលជំនួសរដ្ឋាភិបាលសាធារណរដ្ឋចិន នេះគឺជាការផ្លាស់ប្តូររដ្ឋអំណាចក្រោមស្ថានភាពដែលមិនបានផ្លាស់ប្តូរតួអង្គច្បាប់អន្តរជាតិរបស់ចិន ពោលគឺ អធិបតេយ្យភាព និងទឹកដីមានស្រាប់របស់ចិនមិនមានការកែប្រែអ្វីទេ។ ហេតុនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនមាន អធិបតេយ្យភាពពេញលេញចំពោះប្រទេសចិនទាំងមូល ក្នុងនោះ បូករួមទាំងអធិបតេយ្យភាពចំពោះតៃវ៉ាន់ផងដែរ។ លើសពីនេះ «សេចក្តីថ្លែងការណ៍រួមចិន-ជប៉ុន» ឆ្នាំ ១៩៧២ បានបញ្ជាក់ថា រដ្ឋាភិបាលជប៉ុនទទួលស្គាល់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជារដ្ឋាភិបាលស្របច្បាប់តែមួយគត់របស់ប្រទេសចិន៕