កាលពីថ្ងៃទី១៧ខែវិចិ្ឆកា កិច្ចប្រជុំផ្លាស់ប្តូរជំនាញឯកទេសនិយាមកម្មផ្នែកពាណិជ្ជកម្មអវកាសលើកទីមួយឆ្នាំ២០២៥បានបើកធ្វើនៅក្រុង Haikou ខេត្ត Hainan ប្រទេសចិន ។ ក្នុងកិច្ចប្រជុំ វិទ្យាស្ថានស្រាវជ្រាវនិយាមកម្មនិងការធានាផលិតផលអវកាសរបស់ចិនបានដាក់ចេញវេទិកាផ្តល់សេវាកម្មវៃឆ្លាតផ្នែកពាណិជ្ជកម្មអវកាសដំបូងបង្អស់ដែលស្របតាមស្តង់ដាដែលឈ្មោះ “Tianjun” នេះជាសញ្ញាកត់សម្គាល់ថា ការធ្វើនិយាមកម្មអវកាសរបស់ចិនឈានចូលយុគសម័យវៃឆ្លាតនិងឌីជីថល ។
តាមការផ្សាយដំណឹងឱ្យដឹងថា ឆ្លងតាមការអភិវឌ្ឍអស់រយៈពេលជិត៧០ឆ្នាំ ការងារនិយាមកម្មអវកាសរបស់ចិនបានបង្កើតជាប្រព័ន្ធស្តង់ដាជាបណ្តើរៗដែលមានស្តង់ដាជាតិនិងស្តង់ដាឧស្សាហកម្មជាតួអង្គសំខាន់ ហើយបំពេញបន្ថែមដោយស្តង់ដាសមាគមនិងស្តង់ដាសហគ្រាស ៕