សៀវភៅ«កម្មវិធីរៀនសូត្រអំពីគំនិតអភិបាលកិច្ចដោយច្បាប់របស់លោក Xi Jinping (ឆ្នាំ ២០២៥)»បានបោះពុម្ពផ្សាយនិងចែកចាយជាផ្លូវការ

CRI, November 25, 2025
Size:

      ដើម្បីរៀនសូត្រនិងអនុវត្តគំនិតសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីរបស់លោក Xi Jinping ប្រធានរដ្ឋចិន ជាពិសេសរៀនសូត្រឱ្យបានកាន់តែស៊ីជម្រៅអំពីគំនិតអភិបាលកិច្ចដោយច្បាប់របស់លោក Xi Jinping  ក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិននិងការិយាល័យអភិបាលកិច្ចជាតិដោយច្បាប់របស់មជ្ឈិមចិនបានកែសម្រួលនិងរៀបរៀងថ្មីនូវសៀវភៅ «កម្មវិធីរៀនសូត្រអំពីគំនិតអភិបាលកិច្ចដោយច្បាប់របស់លោក Xi Jinping »ដែលបោះពុម្ពផ្សាយនៅឆ្នាំ២០២១  ព្រមទាំងចាត់ចែងរៀបចំការងារចងក្រងសៀវភៅ «កម្មវិធីរៀនសូត្រអំពីគំនិតអភិបាលកិច្ចដោយច្បាប់របស់លោក Xi Jinping (ឆ្នាំ ២០២៥) បានចែកចាយជាផ្លូវការនៅទូទាំងប្រទេសចិនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

        តាំងពីសមាជបក្សលើកទី១៨មក មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានកំណត់ទិសដៅ រចនាសម័្ពន្ធនិងការធ្វើអភិបាលកិច្ចជាតិដោយច្បាប់ ដោយឈរលើមុំនៃយុទ្ធសាស្ត្រនិងស្ថានការណ៍ជាទូទៅនៃការប្រកាន់ខ្ជាប់និងអភិវឌ្ឍសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិន ប្រកាន់ខ្ជាប់ការផ្សារភ្ជាប់ទ្រឹស្តីអភិបាលកិច្ចដោយច្បាប់របស់ម៉ាក្សនិយម ជាមួយសភាពការណ៍ជាក់ស្តែងនៃកិច្ចកសាងការធ្វើអភិបាលកិច្ចដោយច្បាប់របស់ប្រទេសចិន និងផ្សារភ្ជាប់ជាមួយវប្បធម៌ច្បាប់ប្រពៃណីដ៏ល្អផូរផង់របស់ចិន ហើយលើកឡើងពីទស្សនៈថ្មី គំនិតថ្មី និងយុទ្ធសាស្ត្រថ្មីមួយចំនួនអំពីអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយដែលប្រកបដោយលក្ខណៈស្ថាបនា ដែលបង្កើតបានជាគំនិតអភិបាលកិច្ចដោយច្បាប់របស់លោក Xi Jinping ។ គំនិតអភិបាលកិច្ច ដោយច្បាប់របស់លោក Xi Jinping ជាគោលការណ៍ណែនាំជាមូលដ្ឋាននិងជាសេចក្តីណែនាំប្រតិបត្តិនៃការងារអភិបាលកិច្ចជាតិដោយច្បាប់ដោយគ្រប់ជ្រុងជ្រោយក្នុងយុគសម័យថ្មី ៕