សមិទ្ធផលជាង ១០ ប្រការនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ឡានឆាង-មេគង្គ ចេញផ្សាយជាផ្លូវការ

lmcchina.org, November 24, 2025
Size:

សមិទ្ធផលជាង ១០ ប្រការនៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ ឡានឆាង-មេគង្គ ត្រូវបានចេញផ្សាយជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ប្រព័ន្ធផ្សព្វផ្សាយ ឡានឆាង-មេគង្គ ឆ្នាំ ២០២៥ ដែលបានប្រារព្ធឡើងនៅទីក្រុងណាននីង តំបន់ក្វាងស៊ី កាលពីថ្ងៃទី ២០ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះមានគោលបំណងស្វែងយល់ពីនិន្នាការនៃការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយឆ្លាតវៃ និងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទន្លេឡានឆាង-មេគង្គនានា។ សមិទ្ធផលដែលត្រូវបានចេញផ្សាយរួមមាន ខ្សែភាពយន្តឯកសារ "ផ្ទះស្ថិតក្នុងតំបន់ភ្នំបៃតង និងទឹកថ្លា៖ ផ្កាឡានឆាង-មេគង្គរីកស្គុះស្គាយ" ដែលរួមគ្នាផលិតដោយស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្វាងស៊ី ទូរទស្សន៍ជាតិកម្ពុជា ទូរទស្សន៍ជាតិឡាវ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ា ទូរទស្សន៍ជាតិថៃ និងទូរទស្សន៍ជាតិវៀតណាម កម្មវិធី "កសិកម្ម AI+" ពហុមេឌាដែលរួមគ្នាផលិតដោយប្រទេសចិន និងកម្ពុជា ខ្សែភាពយន្តឯកសារ  "ទន្លេលីជាំង" ដែលរួមគ្នាបកប្រែ និងផលិតដោយប្រទេសចិន និងកម្ពុជា រឿងភាគវិទ្យុ "សាមកុក" ដែលរួមគ្នាបកប្រែ និងបញ្ចូលសំឡេងដោយប្រទេសចិន និងឡាវ និងរឿងភាគខ្លី និងភាពយន្តឯកសារខ្នាតតូចដែលរួមគ្នាផលិតដោយប្រទេសចិន និងថៃជាដើម។