វេទិកាស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាន ឡានឆាង-មេគង្គ ឆ្នាំ២០២៥ ប្រារព្ធនៅទីក្រុងតាលី ខេត្តយូណាន

lmcchina.org, November 24, 2025
Size:

កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា វេទិកាស្តីពីកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាន ឡានឆាង-មេគង្គ ឆ្នាំ២០២៥ និងកិច្ចសន្ទនារវាងទីក្រុងល្បីខាងប្រវត្តិសាស្ត្រ និងវប្បធម៌ បានប្រារព្ធឡើងនៅទីក្រុងតាលីនៃខេត្តយូណាន។

ឯកឧត្តម វ៉ាង នីង លេខាធិការគណបក្សនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនខេត្តយូណាន ឯកឧត្តម យ៉ាង វ៉ាន់មីង ប្រធានសមាគមប្រជាជនចិនសម្រាប់មិត្តភាពជាមួយបរទេស ឯកឧត្តម វ៉ាន់សាវ៉ា លេខាធិការគណបក្សនៃគណៈកម្មាធិការបក្សខេត្តលួងណាំថានៃប្រទេសឡាវ ឯកឧត្តម ផាន់ ហ៊ុយង៉ុក ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tuyen Quang នៃប្រទេសវៀតណាម និងមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលមូលដ្ឋាននៃប្រទេសឡានឆាង-មេគង្គទាំង ៦ ព្រមទាំងមន្ត្រីការទូតនៃប្រទេសពាក់ព័ន្ធប្រចាំប្រទេសចិន សរុបជាង ២០០ រូប បានអញ្ជើញចូលរួមវេទិកានេះ។

ឯកឧត្តម វ៉ាង នីង បានមានប្រសាសន៍ថា បន្ទាប់ពីបានធ្វើការអភិវឌ្ឍអស់ពេល ១០ ឆ្នាំ កិច្ចសហប្រតិបត្តិការ ឡានឆាង-មេគង្គ បានក្លាយទៅជាខ្សែក្រវាត់មាសសម្រាប់ការចែករំលែកកាលានុវត្តភាព ខ្សែក្រវាត់បៃតងសម្រាប់ការរួមគ្នាការពារអេកូឡូស៊ី និងជាក្រវាត់បេះដូងប្រជាជនសម្រាប់ការកសាងជីវិតកាន់តែប្រសើរ។ ការកសាងសហគមន៍វាសនារួមប្រទេសទន្លេឡានឆាង-មេគង្គ បានរីកចម្រើនឥតឈប់ឈរ ហើយបានទទួលនូវសមិទ្ធផលប្រកបដោយផ្លែផ្កាក្នុងការធ្វើកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាន។ ខេត្តយូណាននឹងលើកកម្ពស់ស្មារតីឡានឆាង-មេគង្គ ពង្រឹងការផ្លាស់ប្តូររវាងរដ្ឋបាលមូលដ្ឋាន និងរួមចំណែកក្នុងការបើកទសវត្សរ៍មាសថ្មីនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ។

ឯកឧត្តម យ៉ាង វ៉ាន់មីង បានថ្លែងថា ក្នុងរយៈពេល ១០ កន្លងមកនេះ លទ្ធផលជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គបានផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំង ៦។ យើងសង្ឃឹមថា រដ្ឋបាលមូលដ្ឋាននៃប្រទេសឡានឆាង-មេគង្គនឹងពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការកសាងសហគមន៍វាសនារួមនៃប្រទេសទន្លេឡានឆាង-មេគង្គ ហើយប្រកាន់ខ្ជាប់នូវការច្នៃប្រឌិត និងចាប់យកឱកាសនៃការអភិវឌ្ឍប្រព័ន្ធឌីជីថល ឆ្លាតវៃ និងបៃតង ដើម្បីលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋាននៃប្រទេសទន្លេឡានឆាង-មេគង្គ។

អង្គវេទិកាបានឯកភាពគ្នាថា ប្រទេសពាក់ព័ន្ធបានពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង ឡានឆាង-មេគង្គ ដោយមានប្រសិទ្ធភាពខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការរដ្ឋបាលមូលដ្ឋានឱ្យកាន់តែស្អិតរមួត ដែលបាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនក្នុងតំបន់នានា។ ឯកឧត្តមបានបញ្ជាក់ថា រដ្ឋបាលមូលដ្ឋាននៃប្រទេសនានានឹងបញ្ចេញយ៉ាងពេញលេញនូវឧត្តមភាពរៀងៗខ្លួន ចូលរួមក្នុងកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គតាមមធ្យោបាយគ្រប់ប្រភេទ ធ្វើឱ្យស៊ីជម្រៅនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ បង្កើនទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងបន្តលើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ទេសចរណ៍ ច្រកអន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ ទីក្រុងមិត្តភាព និងការការពារបេតិកភណ្ឌវប្បធម៌ ដើម្បីរួមវិភាគទានថ្មីៗទៅក្នុងការកសាងសហគមន៍វាសនារួមនៃប្រទេសទន្លេឡានឆាង-មេគង្គ។