សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលG20លើកទី២០ត្រូវបានអនុម័តដោយសំឡេងគាំទ្រយ៉ាងច្រើនលើសលប់

CRI, November 24, 2025
Size:

      នៅថ្ងៃទី ២២ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Cyril Ramaphosaប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានប្រកាសថា សេចក្តីប្រកាសនៃកិច្ចប្រជុំកំពូលនៃថ្នាក់ដឹកនាំ G20 លើកទី ២០ ត្រូវបានអនុម័តដោយប្រទេសជាសមាជិកភាគច្រើនដាច់ខាត។

      លោក Ramaphosa បានថ្លែងថា ទោះបីជាសហរដ្ឋអាមេរិកប្រកាន់គោលជំហរជំទាស់ក៏ដោយ ក៏ការអនុម័តសេចក្តីប្រកាសនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋសមាជិកនៃG20ក្នុងការដោះស្រាយបញ្ហាប្រឈមរួមនិងជំរុញសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការ៕