ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់៖ ការឡើងកម្រិតពី ”ល្បឿនចិន” ទៅកាន់”គុណភាពចិន”

CRI, November 21, 2025
Size:

បក្សកុម្មុយនីស្តចិនបានកំណត់យក”ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់” ជាប្រធានបទស្នូល នៃផែនការ ៥ ឆ្នាំទី ១៥ ចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ ២០៣០ ក្នុងសន្និសីទពេញអង្គលើកទី ៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០នាពេលថ្មីៗនេះ ។ តើអ្វីទៅជា”ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់”

ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាទ្រឹស្តីសំខាន់នៃគំនិតសេដ្ឋកិច្ចរបស់លោក Xi Jinping ប្រធានរដ្ឋចិន ។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គឺផ្លាស់ប្តូរពី "មានឬអត់" ទៅជា "ល្អឬអត់" ពោលគឺផ្លាស់ប្តូរពីការស្វែងរកបរិមាណ និងល្បឿន ទៅជាការយកចិត្តទុកដាក់ចំពោះគុណភាព និងប្រសិទ្ធភាព។ ការលើកឡើងនូវគំនិតនេះ គឺស្របតាមបរិបទដ៏ជ្រាលជ្រៅ និងមានអត្ថន័យប្រកបដោយចក្ខុវស័យវែងឆ្ងាយ។ 

ក្នុងរយៈពេលរាប់សិបឆ្នាំកន្លងទៅ សេដ្ឋកិច្ចចិនបានសម្រេចបាននូវការអភិវឌ្ឍបែបលោតផ្លោះ ទំហំសេដ្ឋកិច្ចបានជាប់ចំណាត់ថ្នាក់ទី២ នៅលើពិភពលោក។ ទោះជាយ៉ាងណាក៏ដោយ ក៏បានកើតមានបញ្ហាជាច្រើនក្នុងដំណើរកំណើនសេដ្ឋកិច្ចល្បឿនលឿននេះ។

ជាបឋម  រូបមន្តកំណើនសេដ្ឋកិច្ចជាប្រពៃណីបានធ្វើឱ្យបរិស្ថាន និងធនធានរងការប៉ះពាល់ជាអតិបរមា បញ្ហាខ្យល់អាកាស ទឹក និងបញ្ហាបំពុលដីមានភាពធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។

ជាកិច្ចបន្ទាប់ ស្របពេលដែលរចនាសម្ព័ន្ធប្រជាជនមានការផ្លាស់ប្តូរ និងដើមទុននៃកម្លាំងពលកម្មឡើងថ្លៃ ភាគលាភដែលមកពីកំណើនប្រជាជនបានបាត់បង់ ។ ឧត្តមភាពនៃ ការប្រកួតប្រជែងឧស្សាហកម្មអតិពលកម្មត្រូវបានកាត់បន្ថយជាបន្តបន្ទាប់។

 ទីបី ការហូបចុកគ្រប់គ្រាន់ និងស្លៀកពាក់បានសមរម្យ មិនអាចបំពេញតម្រូវការ ប្រជាជនបានទេ ផ្ទុយទៅវិញ គឺបានចាប់ផ្តើមស្វែងរកការអប់រំ សេវាកម្មវេជ្ជសាស្រ្ត និងបរិស្ថានអេកូឡូស៊ីប្រកបដោយគុណភាពល្អ ដែលបានធ្វើឱ្យបង្កទៅជាទំនាស់ចម្បាងនៃសង្គមដែលបំប្លែងទៅជាបញ្ហាអភិវឌ្ឍន៍ដោយអតុល្យភាពមានដូចជា គម្លាតនៃការអភិវឌ្ឍរវាងទីក្រុងនិងជនបទ  រវាងតំបន់និងតំបន់ជាដើម។

 ទីបួន និម្មាបនកម្មប្រកួតប្រជែងផ្នែកបច្ចេកវិទ្យាសកលត្រូវបានផ្លាស់ប្តូរយ៉ាងខ្លាំង អាមេរិកបានបំបិទវិស័យបច្ចេកវិទ្យាខ្ពស់ថ្មីចំពោះប្រទេសចិន ដូចជាបញ្ហាបន្ទះឈីបដែលជា បច្ចេកទេសសំខាន់ ដែលជាតម្រូវការចំបាច់បំផុតក្នុងការបំបែកវា។ ការលើកកម្ពស់សមត្ថភាពថ្នៃប្រឌិតថ្មីបានក្លាយជាជម្រើសដ៏ចាំបាច់សម្រាប់យុទ្ធសាស្រ្តអភិវឌ្ឍជាតិ។

ក្រោមបរិបទវិវត្តយ៉ាងខ្លាំងចិននិងអន្តរជាតិដូចដែលបានរៀបរាប់ខាងលើ នៅឆ្នាំ២០១៧ លោកXi Jinping ប្រធានរដ្ឋចិនបានលើកឡើង“រូបមន្តថ្មី”ក្នុងសមាជបក្សកុម្មុយនីស្តចិនលើកទី១៩ ថា  សេដ្ឋកិច្ចរបស់ប្រទេសចិនមិនត្រឹមតែទាមទារការអភិវឌ្ឍល្បឿនលឿនប៉ុណ្ណោះទេ ថែមទាំងធ្វើអោយសម្រេចបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ផងដែរ។ ឆ្នាំ២០២០ ផែនការអភិវឌ្ឍន៍ជាតិ ៥ឆ្នាំទី ១៤ របស់ចិន បានកំណត់យកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ជាកិច្ចកាអាទិភាព  ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ឆ្នាំ២០២៥ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ត្រូវបានកំណត់ជាប្រធានបទសំខាន់សារជាថ្មីម្តងទៀត នៃផែនការអភិវឌ្ឍជាតិ  ឆ្នាំ ក្នុងកិច្ចប្រជុំពេញអង្គលើកទី  នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០។

 ក្នុងនាមជាខ្លឹមសារដ៏សំខាន់នៃគំនិតលោក Xi Jinping ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ មិនត្រឹមតែជាការទាមទារចំពោះបរិវត្តិកម្មសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាកំណែទម្រង់ជាប្រព័ន្ធដែលគ្របដណ្តប់លើគ្រប់វិស័យ មានដូចជា សង្គម អេកូឡូស៊ី និងវប្បធម៌ជាដើម ដែលត្រូវបានបក្សកុម្មុយនីស្តចិនកំណត់ជាភារកិច្ចអាទិភាព នៃការធ្វើទំនើបកម្មតាមបែបផែនចិន។

 ប្រទេសចិនបានពឹងលើវត្ថុស័ក្តិសិទ្ធចំនួន  ដើរតាមផ្លូវអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ ដែលបានកែប្រែការផលិត  និងជីវភាពរស់នៅរបស់ប្រជាជនចិន។ វត្ថុស័ក្តិសិទ្ធទី១  គឺការជំរុញនវានុវត្តន៍។ ចិនបានបង្កើនថវិកាប្រើប្រាស់សម្រាប់សិក្សាស្រាវជ្រាវ និងផលិតជាបន្តបន្ទាប់ បរិមាណអ្នកសិក្សាស្រាវជ្រាវ និងផលិតជាប់ចំណាត់ថ្នាក់លេខ១ លើពិភពលោក។

 វត្ថុស័ក្តិសិទ្ធទី២ គឺការធ្វើបរិវត្តកម្មបៃតងដែលផ្លាស់ប្តូរពីការប្រើប្រាស់ថាមពលខ្ពស់ដល់កាបូនទាប។ ចិនបានបង្កើតប្រព័ន្ធថាមពលកកើតឡើងវិញដ៏ធំបំផុតនៅជុំវិញពិភពលោក ដោយបរិមាណផលិតថាមពលអគ្គិសនីដើរដោយថាមពលខ្យល់ ថាមពលសូឡាសុទ្ធតែជាប់ចំណាត់ថ្នាក់លេខមួយនៅពិភពលោក និងបានជំរុញយ៉ាងខ្លាំងនូវការធ្វើបរិវត្តកម្មនៃឧស្សាហកម្មថាមពលប្រពៃណី។ វត្ថុស័ក្តិសិទ្ធទី៣ គឺបើកចំហ និងចែករំលែក។ ការធ្វើបរិវត្តកម្មរូបមន្ទអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ចិន មិនមែនធ្វើដោយខ្លួនឯងទេ តែគឺបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មីដែលវិលជុំទាំងពីរ។

 ប្រទេសចិនបាននិងកំពុងយកការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ធ្វើជាក្បាលម៉ាស៊ីន ដើម្បីជំរុញឱ្យផែនការអភិវឌ្ឍន៍ជាតិ  ឆ្នាំទី ១៥ តភ្ជាប់យ៉ាងស៊ីសង្វាក់ជាមួយគោលដៅកសាងទំនើបកម្ម។ ដំណើរនេះ មិនត្រឹមតែពាក់ព័ន្ធដល់កំណើននៃទំហំសរុបនៃសេដ្ឋកិច្ចចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការលើកកម្ពស់ដោយគ្រប់ជ្រុងជ្រោយនៃគុណភាពនៃការអភិវឌ្ឍដែលមានគោលបំណងធ្វើឱ្យមនុស្សគ្រប់គ្នាអាចចែករំលែកសមិទ្ធផលនៃការអភិវឌ្ឍ ធ្វើឱ្យសេដ្ឋកិច្ច សង្គម និងបរិស្ថានរួមរស់ដោយភាពសុខដុមរមនា និងធ្វើឱ្យចិននិងពិភពលោករួមគ្នាបោះជំហានទៅរកអនាគតប្រកបដោយវិបុលភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព៕