អ្នកសារព័ត៌មានបានទទួលដំណឹងពីពិព័រណ៍សមិទ្ធផលបច្ចេកទេសខ្ពស់និងថ្មីចិនអន្តរជាតិលើកទី២៧ដែលបានបិទបញ្ចប់នៅថ្ងៃទី១៦ខែវិច្ឆិកាឱ្យដឹងថា ពិព័រណ៍លើកនេះទទួលបានអ្នកចូលទស្សនាសរុបលើសពី៤៥ម៉ឺននាក់ បានបញ្ចេញផលិតផលថ្មីនិងសមិទ្ធផលថ្មីចំនួនជាង៥០០០ ហើយទំហំជួញដូរតាមកិច្ចសន្យានិងទំហំបណ្តាក់ទុននិងផ្តល់សហហិរញ្ញប្បទាននៃពិព័រណ៍លើកនេះមានចំនួនលើសពី១៧០ប៊ីលានយាន់ប្រាក់ចិន។
ពិព័រណ៍សមិទ្ធផលបច្ចេកទេសខ្ពស់ថ្មីចិនអន្តរជាតិលើកនេះបានធ្វើឡើងក្រោមប្រធានបទ"វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាផ្តល់កម្លាំងចលករដល់ឧស្សាហកម្ម ការរួមបញ្ចូលគ្នាដើម្បីត្រួសត្រាយអនាគត” ក្រុមបញ្ជាទិញជាង១០០០ក្រុមដែលមកពីប្រទេសនិងតំបន់ជាង១២០លើពិភពលោកបានចូលរួមពិព័រណ៍លើកនេះ។ ផលិតផលបច្ចេកវិទ្យាខ្ពស់និងថ្មីគ្រប់បែបយ៉ាងដែលផលិតដោយប្រទេសចិនត្រូវបានដាក់តាំងបង្ហាញដែលបង្ហាញឱ្យឃើញនូវការអភិវឌ្ឍដោយល្បឿនលឿនរបស់វិទ្យាសាស្រ្តនិងបច្ចេកវិទ្យាចិនដោយភាពម្ចាស់ការនិងអាចគ្រប់គ្រងបាន៕