លោក Tian Junli វរសេនីយ៍ឯកនៃកងទ័ពអាកាសចិន និងជាអ្នកនាំពាក្យនៃយុទ្ធភូមិភាគខាងត្បូងរបស់ចិនបានថ្លែងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា យុទ្ធភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនចិនបានចាត់ចែងក្បួនយន្តហោះទម្លាក់គ្រាប់បែកឱ្យធ្វើការយាមល្បាតជាប្រចាំនៅដែនសមុទ្រចិនខាងត្បូង។ "ការយាមល្បាតរួម"ដែលប្រទេសហ្វីលីពីនព្យាយាមអូសទាញកម្លាំងខាងក្រៅឱ្យរួមសហការគ្នាជាញឹកញាប់ បានបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រទេសចិនព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសហ្វីលីពីនឱ្យបញ្ឈប់ភ្លាមៗនូវការបង្កហេតុ និងធ្វើឱ្យស្ថានការណ៍តានតឹងកាន់តែខ្លាំងឡើងៗ។ កងទ័ពនៃយុទ្ធភូមិភាគខាងត្បូងបន្តស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព និងសន្តិសុខជាតិ ក៏ដូចជាសន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សមុទ្រចិនខាងត្បូងផង។ ការប៉ុនប៉ងណាមួយដើម្បីរំលោភលើអធិបតេយ្យភាពជាតិចិននិងបង្ករឿងហេតុ នឹងមិនអាចសម្រេចបានឡើយ៕